ម្ចាស់ទឹកអប់ម៉ាក «លង្គង៍» ធ្វើឱ្យខួបកំណើតកំពូលតារាចម្រៀង ពេជ្រ សោភា ឆ្នាំនេះ ពិសេសជាងរាល់ឆ្នាំ !
នៅថ្ងៃទី ០៩ ខែមិថុនា ម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា ។ ក្នុងថ្ងៃនេះដែរ តារាចម្រៀងស្រីរូបនេះទទួលបានការពញ្ញាក់អារម្មណ៍ និង ការជូនពរជាច្រើនពីសំណាក់ក្រុមគ្រួសារ មិត្តភក្ដិជិតស្និទ្ធ និង អ្នកគាំទ្រ ដោយក្នុងនោះគេក៏ឃើញមានក្រុមហ៊ុនដែលនាងធ្វើជាអ្នកតំណាងបង្ហោះពាក្យពេជន៍ជូនពរនាងផងដែរ លើកលែងតែប្រេនទឹកអប់ម៉ាក «Longue លង្គង៍» ។
ដោយឡែកនៅយប់ថ្ងៃដដែលនោះ ស្រាប់តែកំពូលតារាចម្រៀង ពេជ្រ សោភា ទទួលបានការពញ្ញាក់អារម្មណ៍យ៉ាងរំភើបមួយជាមួយនឹងនំខួបកំណើតដ៏ស្រស់ស្អាតពីម្ចាស់ទឹកអប់ម៉ាក «Longue លង្គង៍» ទៅវិញ ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ម្ចាស់ទឹកអប់ម៉ាក «Longue លង្គង៍» បានជូនពរឱ្យកំពូលតារាចម្រៀងស្រីខាងលើ មានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត មានការងារថ្មីៗច្រើនៗ ពិសេសសូមឱ្យការសហការរវាងនាង និង ទឹកអប់ម៉ាក «Longue លង្គង៍» កាន់តែរលូនទៅមុខ និង ធ្វើឱ្យ «Longue លង្គង៍» ទទួលបានភាពរីកចម្រើនល្បីល្បាញដូចនាងអ៊ីចឹង ។
ងាកមកកំពូលតារាចម្រៀង ពេជ្រ សោភា វិញ នាងក៏បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានការពញ្ញាក់អារម្មណ៍មួយនេះ ពិសេសសារជូនពរដ៏មានអត្ថន័យពីម្ចាស់ទឹកអប់ម៉ាក «Longue លង្គង៍» តែម្ដង ដែលធ្វើឱ្យខួបកំណើតនាងឆ្នាំនេះកាន់តែមានន័យ ៕