ក្រុមហ៊ុន ខេមហ្វូន រៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការទូរស័ព្ទស៊េរីថ្មី
កាលពីថ្ងៃទី១១ ឧសភា ២០១៩ ក្រុមហ៊ុនខេមហ្វូនដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដ៏ល្បីបានរៀបចំកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ កំពូលស្មាតហ្វូនរបស់ខ្លួន គឺ Honey Y2s នៅ សណ្ធាគារ កាបូឌីយ៉ាណា ។
ក្នុងឪកាសថ្លែងមតិស្វាគមន៏ចំពោះ ភ្ញៀវកិត្តិយស និងមិត្តអ្នកសារពត៏មាន លោក លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនខេមហ្វូន បានលើកឡើងពីប្រវត្តិក្រុមហ៊ុន និងចក្ខុវិស័យវែងឆ្ងាយ នឹងក្លាយខ្លួនជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទដៃទំនើបធំជាងគេប្រចាំប្រទេសកម្ពុជា។
លោកក៏បានបញ្ជាក់ផងដែរពីភាពជោគជ័យយ៉ាងខ្លាំងចំពោះការប្រកួតប្រជែងនៅក្នុងទីផ្សារទូរស័ព្ទប្រទេសកម្ពុជា។ កាន់តែជាពិសេសថ្មីៗនេះ ក្រុមហ៊ុនខេមហ្វូនឈ្នះ ពានប្រេនទូរស័ព្ទដៃល្អបំផុតប្រចាំឆ្នាំ២០១៨ ពីចក្រភព អង់គ្លេស
តាមប្រសាសន៏របស់ លោក លន់ បូរី ការរៀបចំកម្មវិធីសម្ពោធដាក់លក់ កំពូលស្មាតហ្វូនរបស់ខ្លួន Honey Y2s គឺចង់បង្ហាញទៅដល់សាធារណ:ជនទូរទៅ នូវផលិតផលជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាង ស្មាតហ្វូនខេមហ្វូន ជំនាន់មុន ៣ដង ព្រមជាមួយការផ្តល់តម្លៃដ៏ពិសេសនិងសមរម្យបំផុតចំពោះជីវភាពប្រជាពលរដ្ធខ្មែរទូរទៅនាពេលបច្ចុប្បន្ន។
ជាមួយគ្នាផងដែរ លោក ឃុន ហេង ជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនខេមហ្វូន បានធ្វើបទបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗ របស់ Honey Y2s ។ Honey Y2s ជាកំពូលស្មាតហ្វូនស៊េរីថ្មីរបំផុតបស់ខេមហ្វូន ត្រូវបានរចនាឡើងជាមួយអេក្រង់ឆកបែបតំណក់ទឹកទំហំ 6.22 អ៊ីង ជាមួយកំរិត Ratio 19:9 លាតពេញគែម ពេញអេក្រង់ ពេញភ្នែកចំពោះការទស្សនាវីដេអូកំសាន្តនានាកំរិត HD+។ Honey Y2s ត្រូវបាន បំពាក់ដោយកាម៉េរាភ្លោះ 13MP + 2 MP ដែលអាចចាប់យករូបភាពបានដិតច្បាស់ល្អ បែបធម្មជាតិ ជាមួយមុខងារ Pro Mode ( ប្រូ ម៉ូដ) ដែលជំនួយដល់លោកអ្នក ក្នុងថតយកបានស្អាតឥតខ្ចោះ តាមតម្រូវការ និងគ្រប់កាល:ទេស: ។ Honey Y2s ក៏ភ្ជាប់មកជាមួយ កាម៉េរាមុខ 8MP អមជាមួយបច្ចេកវិទ្យាស៊ែលហ្វី ផតទ្រេតម៉ូដ ( Selfie Portrait Mode) អាចថត ស៊ែលហ្វី បានស្អាត អមជាមួយផ្ទៃខាងក្រោយ ព្រិលៗ ( blur background) , ផ្ទៃសខ្មៅ និងមុខងារ ផ្សេងៗទៀត ដូចជាAR Emoji Sticker ជាដើម។
Honey Y2s ត្រូវបានផលិតមកជាមួយម៉ាស៊ីនខ្លាំង កាន់តែខ្លាំង ជាងស្មាតហ្វូនជំនាន់មុន៣ដង ជាមួយនិង CPU 2.0 GHz ព្រមជាមួយ អង្គចងចាំ Ram 3GB និងMemory 32GB ដែលលោកអ្នកអាចលេងហ្គេមធំៗ PUBG បានយ៉ាងរលូន លឿន មិនរអាក់រអួល ។
Honey Y2s អមជាមួយថាមពលថ្ម 3400mAh ផងដែរដែលអាចអោយអ្នកប្រើប្រាស់ទូទៅបានពេញមួយថ្ងៃ។ លើសពីនេះ Honey Y2s ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា ស៊ីមពីរ 4G Volte អាចដំណើរការអ៊ីនធឺណិត Youtube , Facebook និង កម្មវិធីកម្សាន្តផ្សេងៗ ដោយរលូន ។ ជាមួយគ្នាផងដែរ Honey Y2s ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ដោះសោរដោយស្គេនមុខ និង ស្គេនក្រយ៉ៅដៃ ក្នងការដោះសោរយ៉ាងឆាប់រហ័សបំផុត ។ ចំពោះតម្លៃវិញ Honey Y2s តម្លៃត្រឹមតែ $ 139 ប៉ុណ្ណោះជាមួយថែម កាដូ Smart watch ដ៏ស្រស់ស្អាត ព្រមជាមួយ ការធានា 14 ខែចំពោះការប្រើប្រាស់ និង ១០១ថ្ងៃ ដូរថ្មី។
ជាចុងក្រោយ ក្រុមហ៊ុនខេមហ្វូន មានទំនុកថា ម៉ូដេលថ្មី Honey Y2s នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរទាំងប្រទេស ដោយសារ Honey Y2s ជាកំពូលស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ព្រមជាមួយតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។