Starbucks នាំបទពិសោធកាហ្វេ ជូនដល់សហគមន៍អ្នកក្រុងតាខ្មៅ ជាលើកដំបូង
ភ្នំពេញ (១០ ឧសភា ២០១៩) ៖ ហាងកាហ្វេឈានមុខលំដាប់ពិភពលោក Starbucks បើកហាងថ្មីចុងក្រោយរបស់ខ្លួននៅទីក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី ១០ ឧសភា ។ ហាង Starbucks សាខា TheRiver នេះ នឹងនាំមកជូនសហគមន៍អ្នកតាខ្មៅនូវកាហ្វេដែលមានរសជាតិ និង គុណភាពខ្ពស់ ចំណេះដឹងស្តីពីកាហ្វេ និង ហាងដែលរចនាស្អាតផ្ចិតផ្ចង់ ។ សាខានៅតាខ្មៅនេះ ជាសាខាទី ១៦ របស់ Starbucks នៅប្រទេសកម្ពុជា ។
ផ្អែកតាមបទពិសោធ និង ជំនាញផ្នែកកាហ្វេនេះ ធ្វើឱ្យ Starbucks ក្លាយជាអ្នកឈានមុខគេដោយសារហាងកាហ្វេ Starbucks ជ្រើសរើសយកកាហ្វេដែលល្អបំផុតពីប្រភព និង តំបន់ដែលល្បីល្បាញខាងកាហ្វេជុំវិញពិភពលោក ដោយឆ្លងកាត់ការពិនិត្យមានស្តង់ដារដ៏ហ្មត់ចត់ និង តឹងរឹង ។ បន្ថែមពីការផ្តល់នូវបទពិសោធការពិសាកាហ្វេដ៏ពិសេសនេះ Starbucks ក៏មានការតាំងចិត្ត ក្នុងការផ្តល់ត្រឡប់ទៅវិញជាវិជ្ជមានដល់សហគមន៍វិញ ។
លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅនៃ Starbucks កម្ពុជា ថ្លែងថា «ហាង Starbucks សាខា TheRiver ជាសាខាដំបូងបង្អស់របស់យើងនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ។ នេះជាសាខាមួយទៀត ដែលជួយយើងក្នុងការពាំនាំ Starbucks Experience មកកាន់សហគមន៍អ្នកតាខ្មៅនេះ ។ យើងពិតសប្បាយរីករាយ និង មានកិត្តិយសមែនទែន ក្នុងការមកបម្រើដល់សហគមន៍ដែលកំពុងរីកលូតលាស់នេះ» ។
លោកបន្តទៀតថា «ចាប់តាំងពីចូលមកក្នុងទីផ្សារប្រទេសកម្ពុជាយើង កាលពីខែធ្នូ ២០១៥ មក យើងបានខិតខំព្យាយាមខ្លាំងក្លា ក្នុងការជួយលើកស្ទួយវប្បធម៌កម្ពុជា និងធ្វើឱ្យ Starbucks Experience ដែលល្បីល្បាញពាសពេញពិភពលោក បានមកដល់ប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការរបស់អតិថិជនក្នុងស្រុក ។ វប្បធម៌នៃការពិសាកាហ្វេនៅកម្ពុជា មានភាពរឹងមាំ និង រស់រវើក ។ ជាមួយបទពិសោធជាង ៤៥ ឆ្នាំ នៃការប្រមូលគ្រាប់កាហ្វេ ការលីង ការឆុង និង ការបម្រើអតិថិជននូវកាហ្វេដែលមានគុណភាពលំដាប់ពិភពលោក Starbucks សម្លឹងទៅអនាគត ដើម្បីក្លាយជាចលករដ៏សំខាន់ក្នុងវិស័យកាហ្វេនៅប្រទេសកម្ពុជា ។ គ្រប់ហាងរបស់យើងគឺជាទីប្រជុំសហគមន៍ សម្រាប់ការជួបជុំជាមួយមិត្តភក្តិ និង ក្រុមគ្រួសារ ។
អតិថិជនរបស់យើងវិញ ពេញចិត្តនឹងសេវាកម្មប្រកបដោយគុណភាព Starbucks ដោយសារយើងមានផ្តល់ជូននូវបរិយាកាសស្វាគមន៍ និង ភេសជ្ជៈដែលមានរសជាតិមិនអាចបំភ្លេចបាន ។ ចំណែកបុគ្គលិកដែលនៅ Starbucks យើងហៅថា ដៃគូ វិញ គឺផ្នែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការបង្កើត Starbucks Experience ជូនអតិថិជន» ។
Starbucks ជឿជាក់ទៅលេីរាល់សកម្មភាពសង្គមដែលអាចរួមចំណែកបង្កេីតជានិរន្តភាពដល់កម្ពុជាសម្រាប់អនាគត ។ កាលពីខែមេសា ឆ្នាំ ២០១៩ នេះ Starbucksបានសហការជាមួយមូលនិធិអាស៊ី កម្ពុជា ដែលជាអង្គការអន្តរជាតិមួយធ្វេីការចែករំលែកបទពិសោធ និង ចំណេះដឹងទូទៅពីបរិស្ថាន ស្តីពីផលប៉ះពាល់ផ្សេងៗដែលកេីតចេញពីសំរាមដល់យុវជនកម្ពុជា ។ មិនតែប៉ុណ្ណោះ Starbucks ក៏បានរួមចំណែកក្នុងគម្រោង Let’sRead! របស់អង្គការមូលនិធិអាស៊ី កម្ពុជា ដេីម្បីរួមចំណែកលើកទឹកចិត្តឱ្យកុមារៗកម្ពុជាចូលចិត្តការអាន និង ស្រឡាញ់សៀវភៅផងដែរ ។
ហាង Starbucks សាខា TheRiver ផ្តល់ការងារដល់យុវជននៅតំបន់តាខ្មៅ ក្នុងនាមជាដៃគូរអ្នកឆុងកាហ្វេ និង អ្នកជំនាញផ្នែកកាហ្វេ ។ Starbucks បង្ហាត់យុវជនដែលមានសក្ដានុពលទាំងនេះដើម្បីកសាងមូលដ្ឋានគ្រឹះអាជីពដ៏រឹងមាំនៅក្នុងឧស្សាហកម្មម្ហូបអាហារ និង ភេសជ្ជៈ។ Starbucks ធានាថាដៃគូ (អ្នកឆុងកាហ្វេ) បានរៀនជំនាញ និង ខិតខំធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកជំនាញកាហ្វេតំណាងឱ្យអ្នកមានទេពកោសល្យនៅកម្ពុជា ។ Starbucks គឺតែងតែគាំទ្រពួកគេដោយផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍខ្លួន ។ Starbucks ជឿជាក់ទៅលើការសហការគ្នាជាដៃគូ រវាងដៃគូឆុងកាហ្វេ និង អតិថិជន ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖
សាន សែល
017 261 110
sel@branderz.asia
អំពី Starbucks
ចាប់តាំងពីឆ្នាំ១៩៧១ មក ក្រុមហ៊ុន Starbucks Coffee បេ្តជ្ញាចិត្តក្នុងការប្រមូលគ្រាប់កាហ្វេអារ៉ាប៊ីកាប្រកបដោយសីលធម៌ និង វិជ្ជាជីវៈ និង លីងគ្រាប់កាហ្វេប្រកបដោយគុណភាពខ្ពស់ ។ បច្ចុប្បន្ននេះ ដោយមានហាងពាសពេញពិភពលោក Starbucks ជាអ្នកលីងគ្រាប់កាហ្វេឈានមុខគេ និង អ្នកចាយចែកកាហ្វេប្រកបដោយភាពជំនាញ ។ តាមរយៈការប្រកាន់ខ្ជាប់លើភាពល្អផ្តាច់ និង គោលការណ៍គ្រឹះរបស់យើងដោយមិនងាករេក្រុមហ៊ុននាំមកនូវបទពិសោធន៍ Starbucks (StarbucksExperience) ក្នុងគ្រប់កែវទាំងអស់ជូនដល់អតិថិជន ។ ដើម្បីស្វែងយល់ពីកបទពិសោធនេះ សូមអញ្ជើញទៅកាន់ហាងយើងខ្ញុំ ឬ ចូលទៅវេបសាយ Starbucks.com និង តាមរយៈមជ្ឈមណ្ឌលព័ត៌មាន Starbucks Newsroom. (news.starbucks.com/) ៕