«TADA» ដែលបានបើកដំណើរការលើកដំបូងនៅសិង្ហបុរី ត្រូវបានបើកដំណើរការជាផ្លូវការនៅកម្ពុជា ដោយមានការចូលរួមជាកិតិ្តយសពីឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ
រាជធានីភ្នំពេញ ៖ TADA គឺជាកម្មវិធីកក់ការធ្វើដំណើរថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MVL Foundation ដោយសន្យាថានឹងមិនគិតថ្លៃកម្រៃជើងសារពីអ្នកបើកបរ និង ផ្តល់នូវប្រូម៉ូសិនពិសេសៗដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកកក់ការធ្វើដំណើរ ។
ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនេះ ។ នាយកប្រតិបត្តិគ្រប់គ្រងក្រុមហ៊ុន Pi Pay ក្រុមហ៊ុន Alipay ធនាគារ Shinhan និង ក្រុមហ៊ុន TVS ក៏មានវត្តមាននៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះជាដៃគូយុទ្ធសាស្ត្ររបស់ TADA ។ ក្នុងនោះដែរ ក៏មានតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា (CCC) និង ដៃគូអ្នកបើករបស់ក្រុមហ៊ុន TADA ចូលរួមអបអរជាកិត្តិយសក្នុងកម្មវិធីដ៏សំខាន់នេះផងដែរ ។
លោក ខេ វូ (Kay Woo) ជាស្ថាបនិក និង ជានាយកប្រតិបត្តិរបស់ TADA និង MVLមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយដែលមានដៃគូ និង អ្នកបើកបរដ៏អស្ចារ្យដែលគាំទ្រកម្មវិធីកក់ការធ្វើដំណើរ TADA ។ គោលបំណងរបស់យើងគឺលើកកម្ពស់ជីវភាពរស់នៅអ្នកបើកបរឱ្យកាន់តែប្រសើរផ្តល់បទពិសោធល្អសម្រាប់អ្នកដំណើរ ក៏ដូចជាការផ្តល់នូវកម្មវិធីកក់ការធ្វើដំណើរ ដែលអាចជឿទុកចិត្តបានប្រកបដោយភាពច្នៃប្រឌិតថ្មីសម្រាប់អ្នកប្រើប្រាស់» ។
លោក Tomas Pokorny នាយកប្រតិបត្តិនៃក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា «ការសហការជាមួយក្រុមហ៊ុនកក់ការធ្វើដំណើរ TADA គឺជាជំហានថ្មីមួយទៀតស្របពេលដែលមានការលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់សេវាទូទាត់ការធ្វើដំណើរដោយមិនប្រើសាច់ប្រាក់កាន់តែច្រើនឡើងៗនៅក្នុងសម័យឌីជីថលនេះ» ។
ដើម្បីអបអរពិធីសម្ពោធជាផ្លូវការ និង ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាដៃគូ នៅថ្ងៃនេះក្រុមហ៊ុន TADA នឹងប្រកាសពីកម្មវិធីធ្វើដំណើរដោយឥតគិតថ្លៃចំនួន ១ ថ្ងៃ (Free Rides Day) នៅថ្ងៃទី ១០ ខែឧសភា ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ១១ និង ៥៩ នាទីយប់ (កំណត់ត្រឹម ១២ ០០០ រៀល ចំពោះអ្នកជិះដំបូង ២០០០ នាក់) ដោយប្រើលេខកូដប្រូម៉ូសិន: TADANOW ។ ក្រុមហ៊ុន TADA ក៏មានថវិកាលើកទឹកចិត្តសម្រាប់អ្នកបើកបរក្នុងការចាប់ផ្តើមអាជីវកម្មដំបូង ក៏ដូចជាអរគុណដល់អ្នកបើកបររបស់ TADA ដែលបានសាកល្បងអាជីវកម្មនេះកន្លងមក ។
លក្ខណៈពិសេសថ្មីរបស់កម្មវិធីកក់ការធ្វើដំណើរនេះ គឺមុខងារកំណត់ការធ្វើដំណើរគិតជាគីឡូម៉ែត (TADA APP Meter) និង ការហៅជិះតាមផ្លូវ (seamless street-hailing) ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការទូទាត់ថ្លៃធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Pi Pay និង Alipay ប្រកបដោយភាពជឿជាក់ ។
លោក ខេ វូ បានបន្តថា «យើងសូមលើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ដើម្បីទាញយកការចុះឈ្មោះ និង ក្លាយជាអ្នកបើកបរជាមួយ TADA ដោយអាចរកប្រាក់ចំណូលបាន ១០០ ភាគរយ រាល់ការដឹកអ្នកដំណើរ ។ រាល់ការផ្តល់ជូនពីក្រុមហ៊ុន អ្នកបើកបរអាចទទួលបានទាំងចំណូលល្អប្រសើរ ព្រមទាំងធានាជូនត្រលប់មកវិញនូវសេវាកម្មដ៏ល្អសម្រាប់អ្នកធ្វើដំណើរតាមកម្មវិធី TADA» ។
លោកបន្ថែមទៀតថា «យោងតាមបទពិសោធជោគជ័យពីអ្នកបើកបរនៅប្រទេសសិង្ហបុរី និង វៀតណាមយើងជឿជាក់ថា នេះជាឱកាសល្អសម្រាប់អ្នកបើកបរនៅកម្ពុជា ក្នុងការចាប់យកអាជីវកម្មជាមួយ TADA ។ ពួកយើងមិនមែនជាគូប្រជែងរបស់អាជីវកម្មដែលមានស្រាប់នោះទេ តែផ្ទុយទៅវិញយើងគ្រាន់តែចង់ផ្តល់បន្ថែមនូវជម្រើសបច្ចេកវិទ្យាថ្មីមួយទៀតសម្រាប់អ្នកបើកបរ និង អ្នកធ្វើដំណើរ» ៕
សម្រាប់ព័ត៌មានបន្ថែមដើម្បីទាញយកកម្មវិធី TADA ឥឡូវនេះ ៖
ទាញយកកម្មវិធីសម្រាប់អ្នកបើកបរ ៈ https://deeplink.me/driver.tada.global និង កម្មវិធីសម្រាប់អ្នកធ្វើដំណើរ ៈ https://deeplink.me/tada.global/app/rider តាមរយៈប្រព័ន្ធ IOS និង Android នៅលើទូរស័ព្ទរបស់អ្នក ឬ ទាក់ទងតាមអ៊ីម៉ែល ៈ supportkh@tada.global ។
អំពីTADA ៖
TADA គឺជាកម្មវិធីកក់ការធ្វើដំណើរថ្មីមួយដោយមិនគិតកម្រៃជើងសារដែលមានមូលដ្ឋាននៅលើ blockchain ដំបូងបំផុតនៅលើពិភពលោក ។ TADA ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា (“MVL” blockchain) ដែលជាកន្លែងរក្សាទិន្នន័យចល័តដ៏សំខាន់ៗ ដូចជាប្រតិបត្តិការលើទិន្នន័យការធ្វើដំណើរ ឧប្បទ្ទវហេតុ និង ការថែទាំធនធានមនុស្ស និង យានយន្តនៅក្នុងវិស័យជាច្រើន ដែលត្រូវបានកត់ត្រា និង ភ្ជាប់នៅក្នុងប្រព័ន្ធអេកូ MVL តែមួយ ។ TADA មានវត្តមាននៅប្រទេសសិង្ហបុរីវៀតណាម និង កម្ពុជា ដោយមានអ្នកបើកបរជាង ៣០ ០០០ នាក់ និង អ្នកប្រើប្រាស់ចំនួន ២៣០ ០០០ នាក់ ។
—————————-
ព័ត៌មានបន្ថែមសម្រាប់ការផ្សព្វផ្សាយ ៖
ផល កល្យាណា
ប្រធានគ្រប់គ្រងប្រតិបត្តិការ
kalyana.phal@mvlchain.io
សានែល តាន់
អ្នកគ្រប់គ្រងទីផ្សារ
Shanel.tan@mvlchain.io