ប្រិបៗទៅ ! X Factor Cambodia វគ្គជម្រុះដំបូង មកដល់ទីតាំងចុងក្រោយនៅផ្សារទំនើប AEON MALL SEN SOK CITY ចាប់ផ្តើមម៉ោង ៨ ព្រឹកស្អែកនេះ !
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានមកដល់វគ្គជម្រុះដំបូងនៅទីតាំងចុងក្រោយហើយ បន្ទាប់ពីបានជម្រើសតាមទីរួមខេត្តនាៗជាច្រើនកន្លងមក ហើយទីតាំងចុងក្រោយសម្រាប់ផ្តល់ឱកាសដល់បងប្អូនដែលមានក្ដីសុបិន មានសំឡេង មានសមត្ថភាព នៅគ្រប់បណ្ដាខេត្តក្រុងទាំងអស់អាចមកប្រឡងនៅទីតាំងចុងក្រោយនេះបានដើម្បីសម្រេចក្ដីសុបិនរបស់អ្នក ។
ពេលនេះក្រុមការងារ X Factor Cambodia បានចុះត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញបេសកម្ម ដ៏អាស្ចារ្យមួយនេះក្នុងការទទួលរាល់បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងឱ្យបានល្អបំផុត ។ ការប្រឡងជម្រុះវគ្គដំបូងនៅថ្ងៃស្អែកនេះ គឺថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៩ នៅផ្សារទំនើប AEON MALL SEN SOK CITY ចាប់ពីម៉ោង ៨ ព្រឹកតទៅ ហើយបងប្អូនដែលមិនទាន់មានពាក្យសុំចូលរួមប្រឡង ក៏អាចទិញពាក្យនៅកន្លែងនោះផ្ទាល់បានផងដែរ ។
រឹតតែពិសេសនោះគឺសម្រាប់រាត្រីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៩ គឺថ្ងៃនេះផ្ទាល់តែម្តង នឹងមានការប្រគំតន្ត្រី X Tour Concert នៅស្ទូឌីយោហង្សមាសក្នុងផ្សារទំនើបAEON MALL SEN SOK CITY ជាន់ទី ២ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ ជាពិសេសគឺវត្តមានគណៈកម្មការរបស់កម្មវិធី X Factor Cambodia ទាំង ៤ ផងដែរ ។ កុំភ្លេចណា! ត្រៀមខ្លួនត្រៀមសមត្ថភាព ហើយមកចាប់យកក្ដីសុបិនមួយនេះឱ្យបាន ៕