ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ គ្រុបបានប្រកាសបើកសម្ពោធជាផ្លូវការនូវក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.កជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជប៉ុនដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ – ពិធីបើកសម្ពោធក្រុមហ៊ុនធានារ៉ាប់រងជីវិតដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក។
ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.កដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2019 នៅការិយាល័យ កណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital ក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.កគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុនដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង(“Dai-ichi Life Group”)ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ1902។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ គ្រុប(Dai-ichi Life Group)មានប្រតិបត្តិការធានារ៉ាប់រងនៅក្នុងប្រទេសចំនួន7 គឺនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសថៃ។ ការបង្កើតក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.កគឺជាប្រទេសទី8 ដែលមានប្រតិបត្តិការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុនDai-ichi Life Group។
ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.កគឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែកក្នុងសង្គម និង សហគមន៍កម្ពុជាតាមរយៈការផ្តល់ជូននូវការធានារ៉ាប់រងអាយុជីវិត និង សេវាកម្មដែលពាក់ព័ន្ធ។ ដាយ អុិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.កគឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ គ្រុបនឹងមានវត្តមាននៅក្បែរប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត៕