ភ្ញាក់ព្រើតពេលឃើញ ចាន់ កែវនិមល និង លោក រ៉ាស៊ី តែងខ្លួនជាមនុស្សភពពីរផ្សេងគ្នា ប្លែកអស់ទាស់ !
កម្មវិធីកម្សាន្តប្លែកពីគេមួយកំពុងតែអង្រួនអារម្មណ៍ទស្សនិកជនមិនតិចទេ ដែលកំពុងតែជិតចាប់ផ្តើមចាក់ផ្សាយឆាប់ៗនេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV គឺកម្មវិធីឋានសួគ៌ ឬ ឋាននរក Heaven Or Hell Cambodia ។
អ្វីដែលកំពុងតែគួរឱ្យចាប់អារម្មណ៌នោះ គឺពិធីករនៅក្នុងកម្មវិធីនេះនឹងក្លាយជាទេពអប្សរ និង យមទូតយ៉ាងប្លែកភ្នែក ហើយពិធីករទាំងពីរនៅក្នុងកម្មវិធីនេះគឺអ្នកនាង ចាន់ កែវនិមល និង លោក រ៉ាស៊ី ផ្ទាល់តែម្តង ។
កុំភ្លេចណា ! កម្មវិធីឋានសួគ៌ ឬ ឋាននរក នឹងធ្វើការចាក់ផ្សាយសប្តាហ៍ដំបូងនាថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩ នេះតទៅហើយ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV វេលាម៉ោង ៦ ដល់ម៉ោង ៨ យប់ ៕
សូមទស្សនាវីដេអូខាងក្រោម៖