ហ្សូមចាប់ព្រះច័ន្ទ ហ្សូមអាយដូលរបស់អ្នក ជាមួយ P30 ស៊េរី ក្នុងការប្រគំតន្ត្រី Giant Moon Live Concert ! (វីដេអូ)
ភ្នំពេញថ្ងៃទី ១៨ មេសាឆ្នាំ ២០១៩ ៖ កាន់តែសប្បាយ កាន់តែរំជើបរំជួល និង កាន់តែប្លែក ជាមួយចក្រវាលភ្លើងពណ៍ នៃពិភពតន្ត្រី និង ការស្រែកហ៊ោកញ្ចៀវក្នុងមហាព្រឹត្តិការណ៍ការប្រគំតន្ត្រីព្រះច័ន្ទពេញវង់ដំបូងគេបង្អស់នៅប្រទេសកម្ពុជា Giant Moon Live Concert ដែលនាំមកជូនដោយក្រុមហ៊ុន Huawei ជាមួយ Huawei P30 សេរ៊ីដែលអាចថតហ្សូមបានដល់ឋានព្រះច័ន្ទ ។ ធានាថាកក្រើកកោះពេជ្រតែម្តងនៅថ្ងៃ សុក្រ ២៦ ខែមេសា នេះ !
នេះជាការប្រគំតន្ត្រីដ៏អស្ចារ្យបំផុតមិនធ្លាប់មាន ដោយជួបជាមួយកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង លោក នីកូ ដែលជាតារាតំណាងផ្សព្វផ្សាយរបស់ក្រុមហ៊ុន Huawei ដែលអ្នកទាំងអស់គ្នានឹងរីករាយជាមួយ Huawei P30 សេរ៊ីកាលីប ឡូយឆាយ និង ទទួលបានភាពភ្ញាក់ផ្អើលជាមួយបច្ចេកវិទ្យាស៊ុបភើកាមេរ៉ា Leica 4 គ្រាប់ដំបូងគេបង្អស់ក្នុងពិភពលោក ថតរូបហ្សូមដល់ឋានព្រះច័ន្ទជាមួយលោក ឆន សុវណ្ណរាជ ថតរូបនៅទីងងឹតច្បាស់អស់ទាស់ជាមួយ កញ្ញា សួស វីហ្សា ថតរូបម៉ាឡូយ សែលហ្វីម៉ាអែម និង ការបង្ហាញស្ទីលឆើតឆាយជាមួយកញ្ញា ប៉ាច គីមម៉ួយ ព្រមទាំងរាំលោត ក្រវី កូរពេញឆាកតន្ត្រីជាមួយចង្វាក់ EDM ។ កំពូលតារាចម្រៀងទាំងអស់នឹងពួតដៃគ្នាចូលមកអង្រួនឆាក Giant Moon Live Concert ឱ្យកាន់តែប្លែក និង សប្បាយម៉ាអស់ដៃនៅរាត្រីថ្ងៃសុក្រខាងមុខនេះ ។
ចូលរួមទស្សនាដោយសេរី សប្បាយៗ រាំច្រៀង លេងហ្គេមយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និង តេស្តិ៍កំពូលស្មាតហ្វូន Huawei សេរ៊ីថ្មីត្រកូល P30 គឺ P30 Lite, P30 និង P30 Pro ដើម្បីហ្សូមដល់ឋានព្រះច័ន្ទ នៅមុខសាលមហោស្រពកោះពេជ្រ នៅថ្ងៃ ២៦ ខែមេសា ចាប់ពីម៉ោង ៥ ល្ងាចតទៅ ក៏មានការផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV និង Facebook Page Huawei Mobile ចាប់ពីម៉ោង ៧ និង ៣០ នាទីយប់ផងដែរ ។ កម្មវិធីនេះក៏មានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Smart, Pepsi, Sabay និង Grab ។
គួរបញ្ជាក់ផងដែរថាស៊ុបភើកាមេរ៉ា Leica 4 គ្រាប់របស់កំពូលស្មាតហ្វូន P30 សេរ៊ីមានសមត្ថភាពអស្ចារ្យជាមួយកាមេរ៉ាក្រោយទំហំ 40MP ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-WideAngle កាមេរ៉ា Telephoto ទំហំ 8MP និង កាមេរ៉ា Huawei TOF ។ឡែន SuperZoom មានសមត្ថភាពអាចហ្សូមបែប Optical បាន 5X, Hybrid ហ្សូមបាន 10X និង Digital ហ្សូមបានរហូតដល់ 50X ហ្សូមបានដល់ឋានព្រះច័ន្ទ ។ ជាងនេះទៅទៀតកំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតរូបច្បាស់អស់ស្ទះក្នុងទីងងឹត និង ផ្តិតយករូបភាពកាន់តែដិតច្បាស់ យកផ្ទៃក្រោយព្រាល ពន្លឺភ្លើងBokeh ។
សម្រាប់តម្លៃកំពូលស្មាតហ្វូន P30 Lite មានតម្លៃត្រឹមតែ $339 ថែមកាដូជាច្រើន ព្រមទាំងមានឱកាសឈ្នះរថយន្ត Mazda 2, P30 មានតម្លៃត្រឹមតែ $669 និង P30 Pro មានតម្លៃត្រឹមតែ $899 ថែមកាដូច្រើនអស់ទាស់ ។ ឮតែគេល្បីផ្អើលថាហ្សូមមិនសំចៃ និង អាចហ្សូមដល់ឋានព្រះច័ន្ទ និង ថតរូបនៅកន្លែងងងឹតស្លុបស្អាតកប់សេរីអ៊ីចឹងទៅចូលរួមកម្សាន្ត ហើយតេស្តិ៍ម្តងមើល ! ជួបគ្នានៅថ្ងៃសុក្រ ២៦ ខែមេសា សប្តាហ៍ក្រោយនេះ ! ធានាថាមិនមែនជាការប្រគំតន្ត្រីលំលំដដែលៗនោះទេ ។ អត់បានទៅចូលរួម ដឹងថាស្តាយតែម្តង ! កុំភ្លេចចូលរួមទាំងអស់គ្នាណា !