Connect with us

អត្ថបទក្រុមហ៊ុន

Galaxy ស៊េរី A70 និង A80 ជំនាន់​ថ្មីរបស់ សាម​សុង បានដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​យប់មិញ​នាទី​ក្រុង​បាងកក​ប្រទេស​ថៃ​ ! (វីដេអូ)

on

Advertisement

​ភ្នំពេញ​, ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ ៖ តាមរយៈ​ការដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ​២០១៩ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រុមហ៊ុន សាម​សុង បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ចំនួន ២ ម៉ូ​ដែល​ថ្មី​ទៀត​ដែល​ស្ថិតក្នុង​ត្រកូល Galaxy A ហើយ​ដែល​ម៉ូ​ដែល​ថ្មី​នោះ​គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹង​រូបរាង និង​ លក្ខណៈពិសេស​ថ្មីៗ​យ៉ាង​ទាក់ទាញ​ និង ​ប្រកបដោយ​លក្ខណៈសម្បត្តិ​ខ្ពស់ ។ ចំណុច​ពិសេស​បំផុត​នោះ​គឺ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A80 បាន​រចនា​មកជា​មួយ​នឹង រូបរាង​ថ្មី អេក្រង់​ធំ​លាតសន្ធឹង ១០០% និង ​កាមេរ៉ា​ជំនាន់​ថ្មី​ពិសេស ដែល​ផ្តល់​គុណភាព​យ៉ាង​ខ្ពស់​សម្រាប់ថត Selfie ក៏ដូចជា​ការថតរូប​ធម្មតា ដែល​មិន​ធ្លាប់មាន​ក្នុង​សែស្រឡាយ​ត្រកូល A ពីមុនមក ! ។

ចំណែក Samsung Galaxy A70 ក៏បាន​បង្ហាញខ្លួន​ជាមួយ​ភាពឆើតឆាយ​ស្រោប​ជាមួយ​កញ្ចក់​ទាំងមុខ​ក្រោយ ថាមពល​ថ្ម​ខ្លាំង​ដាច់​គេ 4500mAh និង ​ប្រតិបត្តិការ​ជាមួយ​អង្គ​ប្រតិបត្តិ​ដ៏​ខ្លាំងក្លា ។ ក្នុងពេល​ដ៏​មហាអស្ចារ្យ​នេះ កម្មវិធី​ក៏បាន​ប្រកាស​បង្ហាញ​ពី​តំណាង​ផលិត ផល​ជា​ផ្លូវការ​របស់​ សាម​សុង​ កម្រិតពិភពលោក​គឺ កញ្ញា​ទាំង ៤ នាក់​របស់​ក្រុម​ចម្រៀង BLACKPINK ដ៏​ល្បីល្បាញ​របស់​ប្រទេស​កូរ៉េ ដែល​បាន​បង្ហាញខ្លួន​ក៏ដូចជា​បង្កើត​នូវ​ក្តី​រីករាយ​ដល់​កម្មវិធី​ផងដែរ ។

​សម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន បាន​បញ្ជាក់ថា​ចំពោះ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដ៏​អស្ចារ្យ ស៊េរី Galaxy A70 នឹងធ្វើ​ការដាក់​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​នៅ​ចុងខែ​មេសា ​ឆ្នាំ ​២០១៩ ខណៈដែល Galaxy A80 នឹង​បង្ហាញខ្លួន​លើ​ទីផ្សារ​នៅ​ដំណាច់ខែឧសភា ឆ្នាំ ២០១៩ នេះ​ ។  រីឯ​តម្លៃ​វិញក្រុមហ៊ុន សាម​សុង មិនទាន់បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​នោះទេ ដូច្នេះ​សូម​អតិថិជន​របស់ សាម​សុង​ ទាំងអស់​រង់ចាំ​តាមដាន​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​ ។​

​សម្រាប់កម្មវិធី​កម្រិតអន្តរជាតិ​នេះ ពិសេស​សម្រាប់​ប្រទេស​កម្ពុជា យើង​ក៏មាន​ប្រតិភូ​ជាច្រើននាក់​ចូល​រូ​ម​ក្នុង​កម្មវិធី​ផងដែរ ដែល​រួមមាន អ្នក​ដែលមាន​សំណាង​ឈ្នះ​ពី​ការ​ជាវ​ផលិតផល​សាម​សុង Galaxy A30 និង A50 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ រួមជាមួយ​ហ្វេ​ន​របស់​សាម​សុង​ដែល​ដឹកនាំ​ដោយ​តំណាង​ផលិតផល​ក្រុមហ៊ុន​សាម​សុង​កម្ពុជា​គឺ​កញ្ញា មាន សូ​នី​តា ​ផងដែរ ។​

​ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់​យើង​នឹង​បង្ហាញ​ពី​លក្ខណៈសម្បត្តិ​ពិសេសៗ​រួមទាំង​កម្លាំង​ម៉ាស៊ីន​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា ​៖

* Samsung Galaxy A70
– អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ង (​ម៉ូដ​អេក្រង់ Infinity-U Display)
– ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED
– កម្រិត​បង្ហាញ​រូបភាព Full HD+
– ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic
– ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)
– រ៉េ​ម​ទំហំ 6GB
– អង្គ​ផ្ទុក 128GB និង ​អាច​បន្ថែម​បាន​រហូតដល់ 512GB
– កាមេរ៉ា​ខាងមុខ ១ គ្រាប់ ទំហំ 32 មេ​ហ្គា​ភិ​ច​ស៊ែ​ល​
– កាមេរ៉ា​ក្រោយ ៣ គ្រាប់​៖ 32 មេ​ហ្គា​ភិ​ច​ស៊ែ​ល​ជា​កាមេរ៉ា​គោល + 5 មេ​ហ្គា​ភិ​ច​ស៊ែ​ល ជា​លេន Ultra Wide + 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល​ជា Depth Sensor សម្រាប់​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ ​។​
– ថាមពល​ថ្ម 4500mAh
– ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C
– អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន​
– ដំណើរការ​ដោយ Android 9 Pie
– ស្រោប​ដោយ One UI និង ​រួមបញ្ចូល​ជាមួយ​មុខងារ​ល្អ​ដូចជា Night Mode ជាដើម​ ។​
– Galaxy A70 ថ្មី​នេះ មាន​ជម្រើស ៤ ពណ៌ សម្រាប់​ជ្រើសរើស រួ​មាន​ពណ៌​ខ្មៅ​, ពណ៌​ស​, ពណ៌​ខៀវ និង ​ពណ៌ Coral​ ។

** Samsung Galaxy A80
– អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ង (​ម៉ូដ​អេក្រង់ New Infinity-Display)
– ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED
– កម្រិត​បង្ហាញ​រូបភាព Full HD+
– ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic និង​ ស្រោប​ស៊ុម​ជុំវិញ​ដោយ​លោហៈ​(Metal Frame)
– ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)
– រ៉េ​ម​ទំហំ 8GB
– អង្គ​ផ្ទុក 128GB
– កាមេរ៉ា​ខាងមុខ​ឆ្លាស់​ជាមួយនឹង​កាមេរ៉ា​ក្រោយ ៣ គ្រាប់ ទំហំ 48 មេ​ហ្គា​ភិ​ច​ស៊ែល​ជា​កាមេរ៉ា​គោល + 8 មេ​ហ្គា​ភិ​ច​ស៊ែល ជា​លេន Ultra Wide + 3D Depth
– ថាមពល​ថ្ម 3700mAh
– ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C
– អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន​
– ដំណើរការ​ដោយ Android 9 Pie ស្រោប​ដោយ One UI
– Galaxy A80 ថ្មី​នេះ មាន​ជម្រើស​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស ​។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មកកាន់​សាខា និង ​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕

អត្ថបទពេញនិយម

កម្រឃើញ ! Simon បង្អាក់បេក្ខនារីកណ្តាលទី រួចឱ្យច្រៀងទាំងអត់ភ្លេង ឯលទ្ធផលពិតជាភ្ញាក់ផ្អើល (វីដេអូ)
មុននេះ បុគ្គលិកទូកទេសចរណ៍ លិចនៅកំពង់សោម ចេញមុខបកស្រាយការពិតយ៉ាងបន្ទាន់បំផុត
អ្នកល្បីគេស្រឡាញ់អ្នកល្បីគ្នាគេ ! តារាថៃ ៨ គូ បានជួបស្នេហ៍ពិតក្នុងពេលថតកុន
បន្ទាន់បំផុត! ក្រសួងព្រមានបិទ បន្ទប់ពិគ្រោះជំងឺ ហម ឡុង ព្រោះធ្វើខុសច្បាប់ទាំងស្រុង ឱ្យអ្នកជំងឺដេកដល់ទៅ ៩ ថ្ងៃ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន1 day ago

រថយន្ត Isuzu ស៊េរីថ្មី ២០២០ បំពាក់បច្ចេកវិទ្យាគ្រឿងម៉ាស៊ីនចុងក្រោយបង្អស់ ឯសមត្ថភាពល្អឥតខ្ចោះ

Isuzu កំពុង​ឈានមុខ​គេ​តាមរយៈ​ការទទួលបាន​ភាពជោគជ័យ​ដ៏​អស្ចារ្យ​នៅក្នុង​ប្រភព​ថាមពល​ថ្មី​របស់ខ្លួន​ ។ បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​បានមក​ដល់ទី​ផ្សា​រ​រថយន្ត​នៃ​ប្រទេស​កម្ពុជា​ហើយ​ ។ ការបង្ហាញ​ជូន​នៃ​ម៉ាស៊ីនរថយន្ត​ភី​ប​អាប់​ស៊េរី​ថ្មី “Isuzu D-MAX” ដែលជា​ម៉ាស៊ីន​ស្តង់ដារ​ដ៏​ល្អ​បំផុត​នៅក្នុង​គ្រប់​ស្ថានភាព​ផ្លូវ ជាមួយនឹង​សមត្ថភាព​ដ៏​ល្អឥតខ្ចោះ ការ​សន្សំសំចៃ​ម៉ា​ស៊ូ​ត​ដ៏​ល្អ​បំផុត និង​ ភាព​ធន់​រឹងមាំ​ដែល​គ្មាន​គូរ​ប្រៀប ដោយមាន​មុខងារ​ដ៏​ល្អ​ដាច់ដោយឡែក​ពី Isuzu 3.0 Ddi Blue Power​ ។...

អត្ថបទក្រុមហ៊ុន2 days ago

ញាក់សាច់ ! ជាមួយការបង្ហាញវីដេអូ Review បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno

ធ្លាប់តែ​ឃើញតាមរយៈ​ព័ត៌មាន​ទូទៅ​នៃ​បច្ចេកវិទ្យា​ថ្មី​របស់ OPPO Reno 10X Zoom ដែលមាន​បង្កប់​បច្ចេក​វិទ្យា​មហា Zoom គឺ 60X Digital Zoom ឥលូវ​បានឮ និង ឃើញច្បាស់​ភ្នែក​ហើយ ពិតជា​មិនធម្មតា​របស់គេ​មែន ។ វីដេអូ Review ដែល​ធ្វើឡើង​ដោយ​គេហទំព័រ John...

អត្ថបទក្រុមហ៊ុន2 days ago

តើក្រុមយុវជនឈ្នះហ្គេម Online Rule of Survival រដូវកាលទី ១ នេះទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ?

វា​ជា​ព្រឹត្តិការណ៍​ដ៏​កក្រើក និង ធំ​សម្បើម​នៃ​ការប្រកួត​ហ្គេម​អន​ឡាញ Rule of Survival អស់​ជាច្រើន​សប្តាហ៍​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​ក្រុមយុវជន​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​នេះ នៅ​ផ្សារ​ទំនើប AEON SENSOK ដែលមាន​ការសហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Cellcard​ និង ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់​ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ តាំងពីដើម​កម្មវិធីរ​ហូត​ដល់​ចប់​ ជាមួយនឹង​សហព័ន្ធ​កី​ឡាអេ​ឡិច​ត្រូ​និ​ច​ជាតិ​កម្ពុជា ​។ តោះ​!!​មក​មើល​ស្នាមញញឹម​របស់​ក្រុមយុវជន​ដែលជា​ជ័យ​លា​ភី...

អត្ថបទក្រុមហ៊ុន2 days ago

កប់ ! Samsung Galaxy A50 និង A30 ជាប់ជាស្មាតហ្វូនមានការស្រឡាញ់គាំទ្រច្រើនបំផុត !

ភ្នំពេញ​ថ្ងៃទី ១៧ ខែមិថុនា ២០១៩ ៖ តាំងពី​ការបង្ហាញ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមក ​ក្រុមហ៊ុន សាម​សុង ទទួលបាន​របាយការណ៍ និង​ ការឆ្លើយតប​ដ៏​គួរឱ្យ​រំភើប​រីករាយ​ក្រៃលែង​ត្រឡប់មកវិញ​ពី​សំណាក់​អ្នក​ដែលប្រើប្រាស់​ស្មា​ត​ហ្វូ​ត​ទាំងពី​រម៉ូ​ដែល​នេះ ​ដែល​បង្ហាញពីលក្ខណៈសម្បត្តិ​ដ៏​ទាក់ទាញ​បំផុត...

អត្ថបទក្រុមហ៊ុន5 days ago

Wow ! ឱកាសឈ្នះរង្វាន់ទឹកប្រាក់ $1,400 ភ្លាមៗនៅផ្សារទំនើបអូឡាំព្យ៉ា ថ្ងៃទី ២២ មិថុនានេះ !

អស្ចារ្យ​មែនទែន​! គ្រាន់តែ​ជិត​ដល់​ថ្ងៃ​បើក​សាកល្បង​ភ្លាម​ផ្សារ​ទំនើប​អូ​ូ​ឡាំ​ព្យ៉ា​បានរៀបចំ​កម្មវិធី​ពិសេសៗ​ជូន​ភ្ញៀវ​ជាច្រើន​ដែល​គ្រាន់តែ​ឮ​ហើយ​រំភើប​ចង់ឱ្យ​ថ្ងៃទី ២២ មិថុនា ​មកដល់​ឆាប់ៗ​នេះ ។ ​ដើម្បី​អបអរសាទរ​ការបើក​សាកល្បង​នេះ​ ប្រិយមិត្ត​នឹង​បាន​រីករាយ​ជា​មួ​ួ​យ​នឹង​ការទិញ​ទំនិញ​បញ្ចុះតម្លៃ​យ៉ាង​សន្ធឹកសន្ធាប់​រហូតដល់ 50% ពី​ហាង​ទំនិញ​ប្រ៊េ​ន​ល្បីៗ​អន្តរជាតិ​យ៉ាង​សម្បូរបែប ​រួមទាំង​សម្លៀកបំពាក់​គ្រឿងសម្អាង ​ចំនីអាហារ​សព្វ​មុខ​ទាំងអស់​ ។​ ​រឹតតែ​ពិសេស​នោះ​គឺ​ប្រិយមិត្ត​ដែល​ចូលចិត្ត​ថតរូប selfie ក៏​អាច​នឹង​មានឱកាស​ឈ្នះ​ជា​ប័ណ្ណ​ទឹកប្រាក់ $200 ដុល្លារ​ចំនួន ៥ រង្វាន់​ទៀតផង...

អត្ថបទក្រុមហ៊ុន5 days ago

Samsung Galaxy A10 ខ្លឹមជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃអេមជាងមុន !

ភ្នំពេញ​ថ្ងៃទី ១៤ ខែមិថុនា ២០១៩ ៖ ធានាថា​ខ្លឹម ​និង ​ខ្លាំង​ជាមុន ជាមួយ Samsung Galaxy A10 ក្នុងការ​កម្សាន្ត​, ​កីឡា ​និង ​លេង ​Facebook ដោយ​ភ្ជាប់​មកជា​មួយ អេក្រង់​ធំ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ដំណើរការ​លឿន...

អត្ថបទក្រុមហ៊ុន6 days ago

រកណាមានលេងហ្គេមឈ្នះទូរស័ព្ទ ! OPPO ឧបត្ថម្ភរង្វាន់ពិសេស វគ្គផ្តាច់ព្រ័ត្រហ្គេម Rule of Survival

ទីបំផុត​សមរភូមិ​គ្រាប់កាំភ្លើង​តាម​អ៊ី​ធើ​ណែ​តនៃ​ការប្រកួត​លេង​ហ្គេម​អន​ឡាញ Rule of Survival បាន​ឈានចូល​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​នៅថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ​២០១៩ នេះ ដែល​នឹង​ប្រ​ពឹ​ត្តិ​ធ្វើទៅ​នៅ​ផ្សារ​ទំនើប AEON Mall SEN SOK (Hall ជាន់​ទី​បី​) ដែល​សហការ​ជាមួយនឹង​ក្រុមហ៊ុន OPPO ជា​ក្រុមហ៊ុនទូរស័ព្ទ​តែមួយគត់...

អត្ថបទក្រុមហ៊ុន1 week ago

តើអ្នកដឹងអត់ថា Smart Phone ណាដែលមានកាមេរ៉ាបង្កប់ខ្លួន ? (វីដេអូ)

កាមេរ៉ា​បង្កប់ខ្លួន​ក្នុង Smart Phone បានក្លាយ​ទៅជា​ចំណុច​ប្រកួតប្រជែង​គ្នា​មួយ​ទៅហើយ សម្រាប់​ទីផ្សារ​ទូ​ស័ព្ទ​នៅ​ទូទាំង​សកលលោក ព្រោះ​វា​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង និង ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​ ។ លោកអ្នក​មាន​ដឹង​អត់ថា Brand ទូរស័ព្ទ​ណាខ្លះ ​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន និង Unique ជាងគេ​ ? យើងខ្ញុំ​ជឿជាក់ថា​សម័យនេះ​ទៅហើយ​ន​ណាៗ​ក៏​ចង់​ប្រើ​ទូរស័ព្ទ​ដែលមាន​កាមេរ៉ា​បង្កប់ខ្លួន​ដែរ ព្រោះ​វា​ទាន់សម័យ និង​...

អត្ថបទក្រុមហ៊ុន1 week ago

សន្សំរាប់ពាន់ដុល្លារគ្រាន់តែក្លាយជាសមាជិក VIP Card របស់ហាងម៉ូដស្ទ័រ

ម៉ូដ​ស្ទ័​រ (Modestore) ជា​ហាង​លក់ទំនិញ និង ​ជា​ផ្សារ​អន​ឡាញ​ធំ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ផ្តល់ជូន​នូវ​ម៉ូត​ទាន់សម័យ ពេញនិយម និង ​សុទ្ធ​ ១០០% នាំចូល​ពី​អឺរ៉ុប សហរដ្ឋអាមេរិក បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​ល្អ​ប្រណីត​មួយ ឈ្មោះថា ម៉ូដ​ស្ទ័​រ​វី​អា​ភី ដឹ​ព្រី​វិ​ឡិច ផា​ធី (Modestore VIP, The...

អត្ថបទក្រុមហ៊ុន1 week ago

សមត្ថភាពខ្លាំង ពណ៌ក៏ទាក់ទាញ ! តោះមកដឹងការរចនាពណ៌ដ៏ប្រណីតនៃ OPPO F11 Pro ទាំងបីស៊េរីនេះ !

បន្ទាប់ពី​បានបង្ហាញ​ខ្លួន​នៅលើ​ទីផ្សារ​កម្ពុជា​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ត្រកូល F របស់ OPPO ទាំងបី​គ្រឿង​នេះ​ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទូទៅ​ថា​ជា​ទូរស័ព្ទ​ដែលមាន​ពណ៌​សម្បុរ​ទាក់ទាញ និង ស៊ីវីល័យ​ ។ អ្វីដែល​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត​នោះ គឺ OPPO F11 Pro ម៉ូ​ដែល​ចុង​ក្រោយ ដែលមាន​ពណ៌ Thunder Black ,...