SIAM KUBOTA Corporation បង្កើតក្រុមហ៊ុន KUBOTA Leasing (Cambodia) ដើម្បីពង្រីកទីផ្សារបង់រំលស់គ្រឿងចក្រកសិកម្មនៅក្នុងតំបន់អាស៊ាន
ក្រុមហ៊ុន SIAM KUBOTA Leasing Co. , Ltd កំពុងបោះជំហានចូលក្នុងទីផ្សារបង់រំលស់គ្រឿងចក្រកសិកម្មនៅក្នុងប្រទេសកម្ពុជាដោយបានដាក់ឱ្យដំណើរការក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ជាមួយដើមទុនរហូតដល់ទៅ ១៨ លានដុល្លារអាមេរិក ។ដើម្បីកំណត់ខ្លួនឯងឱ្យខុសពីបណ្តាក្រុមហ៊ុនដទៃផ្សេងទៀតក្រុមហ៊ុនថ្មីមួយនេះផ្តល់ជូននូវអត្រាការប្រាក់ទាប ការបង់ត្រឡប់មកវិញមានច្រើនប្រភេទ និង ការអនុម័តការបង់រំលស់យ៉ាងឆាប់រហ័សដោយគ្មានបង្កប់កម្រៃសេវា ឬថ្លៃសេវាបន្ថែមផ្សេងៗណាមួយឡើយ ។ ជាមួយ នឹងការយល់ច្បាស់ពីតម្រូវការដ៏ចាំបាច់របស់កសិករកម្ពុជា ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc. មានគោលបំណងចង់ក្លាយខ្លួនជាក្រុមហ៊ុនដែលនាំមុខគេក្នុងវិស័យបង់រំលស់គ្រឿងចក្រកសិកម្មនៅកម្ពុជា ។
លោក PiyachartSrimarut ប្រធានក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc.បានឱ្យដឹងថា ការឆ្លើយតបរបស់កសិករកម្ពុជាកាលពីឆ្នាំ ២០១៤ កន្លងទៅមានលក្ខណៈវិជ្ជមានល្អប្រសើរគួរជាទីមោទនៈ ចំពោះការដាក់ឱ្យដំណើរការគ្រឿងចក្រកសិកម្មទំនើបរបស់ ក្រុមហ៊ុន SIAM KUBOTA Corporation Co.,Ltd., ។ ក្រុមហ៊ុន KUBOTA បានចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតក្រុមហ៊ុនបង់រំលស់នៅកម្ពុជាដើម្បីធ្វើប្រតិបត្តិការរួមគ្នាដោយយកគំរូតាមភាពជោគជ័យរបស់ក្រុមហ៊ុន Siam Kubota Leasing Co. Ltd., ដែលបានជំរុញយ៉ាងខ្លាំងដល់ការលក់គ្រឿងចក្រកសិកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសថៃ ។
នៅឆ្នាំនេះ ក្រុមហ៊ុន SIAM KUBOTA Corporation Co. , Ltd. បានបើកដំណើរការជាផ្លូវការនូវក្រុមហ៊ុន Kobuta Leasing (Cambodia) Plc.ជាមួយដើមទុនចំនួន ១៨ លានដុល្លារអាមេរិកដើម្បីផ្តល់សេវាកម្មបង់រំលស់គ្រឿងចក្រកសិកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ KUBOTA ។ ក្រុមហ៊ុនថ្មីមួយនេះទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយបានចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងទី ៨ ខែសីហា ឆ្នាំ ២០១៨ ។ ក្រុមហ៊ុនមួយនេះជាកម្មសិទ្ធិ ១០០% របស់ក្រុមហ៊ុន SIAM KUBOTA Corporation Co.,Ltd., ជាមួយនឹងការវិនិយោគបន្ថែមទៀតដើម្បីតាមឱ្យទាន់កំណើននៃការលក់ផលិតផល KUBOTA នៅក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់ជូននូវសេវាកម្មបង់រំលស់ក្នុងការគាំទ្រដល់ការលក់គ្រឿងចក្រកសិកម្មរបស់KUBOTA ក្នុងគោលបំណងជួយសម្រួលដល់ភាពជាម្ចាស់នៃគ្រឿងចក្រកសិកម្មដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់កសិករកម្ពុជា ។ ចំណុចដ៏លេចធ្លោនៃសេវាកម្មរបស់ក្រុមហ៊ុននេះរួមមាន ៖ អត្រាការប្រាក់ទាប ការបង់ត្រឡប់មកវិញមានច្រើនប្រភេទទៅតាមទំហំនៃប្រាក់ចំណូលគ្មានបង្កប់កម្រៃសេវា ឬថ្លៃសេវាបន្ថែមផ្សេងៗឡើយ ។ កត្តាទាំងនេះបង្ហាញឃើញពីភាពត្រឹមត្រូវ និង ភាពស្មោះត្រង់របស់ក្រុមហ៊ុន ។
ការកំណត់ខ្លួនឯងឱ្យខុសពីបណ្តាក្រុមហ៊ុនដទៃផ្សេងទៀតតាមរយៈការអនុម័តការបង់រំលស់យ៉ាងឆាប់រហ័សជាមួយនឹងការយល់ច្បាស់ពីតម្រូវការដ៏ចាំបាច់របស់កសិករកម្ពុជា ក្រុមហ៊ុនសង្ឃឹមថា ខ្លួននឹងក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យបង់រំលស់គ្រឿងចក្រកសិកម្មនៅកម្ពុជា ហើយរំពឹងថានឹងសម្រេចបាននូវលទ្ធផលប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយស្ថិរភាពនិងកំណើនប្រកបដោយនិរន្តរភាព ។
គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនភាគច្រើនត្រូវបានវាយតម្លៃខ្ពស់ដោយបុគ្គលិកក្នុងស្រុកដែលបុគ្គលិក ភាគច្រើនត្រូវបានបញ្ជូនទៅប្រទេសថៃដើម្បីចូលរួមវគ្គបណ្តុះបណ្តាល និង ការចុះទៅដល់ទីតាំងផ្ទាល់នៅក្រុមហ៊ុន SIAM KUBOTA Leasing ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពរបស់ពួកគេក្នុងនាមជាអ្នកផ្តល់សេវាកម្ម ។ បុគ្គលិកដែលពោរពេញដោយសមត្ថភាព និង បទពិសោធនមកពីប្រទេសថៃ ក៏ត្រូវបានបញ្ជូនមកកាន់ប្រទេសកម្ពុជាផងដែរដើម្បីធានាជូនដល់អតិថិជនថារាល់សេវាកម្មបង់រំលស់ដែលផ្តល់ឲ្យនៅកម្ពុជាគឺស្របតាមគោលបំណង និង ស្តង់ដារដែលបានកំណត់ដោយក្រុមហ៊ុន SIAM KUBOTALeasingCo. , Ltd. ដែលជាក្រុមហ៊ុនបង់រំលស់ ។
ក្រោមលក្ខខណ្ឌនៃការបង់រំលស់អតិថិជនតម្រូវឱ្យបង់ប្រាក់កក់មុន ហើយចំពោះចំនួនទឹកប្រាក់ដែលនៅសល់ត្រូវបង់ជាដំណាក់កាលដូចបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង ។ អត្ថប្រយោជន៍នៃការបង់រំលស់ប្រភេទនេះគឺអតិថិជនមិនចាំបាច់ចំណាយពេលវេលាដើម្បីបង្កើនសាច់ប្រាក់ ឬដាក់ទ្រព្យបញ្ចាំផ្សេងទៀតដូចជា ដីធ្លីជាដើមដើម្បីដាក់ពាក្យស្នើសុំនោះទេ ។ ដរាបណាអតិថិជនអាចបង់ប្រាក់កក់មុន និងមានលទ្ធភាពសងត្រឡប់មកវិញបាន នោះក្រុមហ៊ុនអាចធ្វើការអនុម័តភ្លាមៗដោយអនុញ្ញាតឱ្យអតិថិជនទទួលបានគ្រឿងចក្រកសិកម្មសម្រាប់ប្រើប្រាស់បានយ៉ាងងាយស្រួលបំផុត ។
ដើម្បីអបអរសាទរចំពោះការដាក់សម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc ផ្តល់ជូននូវកម្មវិធីពិសេសក្នុងខែមេសានេះជូនដល់អតិថិជន ។ សម្រាប់ត្រាក់ទ័រ និង ឧបករណ៍តភ្ជាប់ការបង់ប្រាក់កក់មុនចាប់ផ្តើមត្រឹមតែ ៣០% ប៉ុណ្ណោះជាមួយនឹងអត្រាការប្រាក់អប្បបរមា ១% ជាមួយនិងការបង់ត្រឡប់មកវិញជា ប្រចាំខែ ប្រចាំត្រីមាស និង ប្រចាំឆមាសក្នុងរយៈពេលអតិបរមា ៤ ឆ្នាំ ។ សម្រាប់ម៉ាស៊ីនច្រូតស្រូវវិញ ការបង់ប្រាក់កក់មុនចាប់ផ្តើមត្រឹមតែ ៥០% ប៉ុណ្ណោះ ដោយអត្រាការប្រាក់អប្បបរមា ១% ជាមួយនិងការបង់ត្រឡប់មកវិញជាប្រចាំខែ ប្រចាំត្រីមាស និង ប្រចាំឆមាស ក្នុងរយៈពេលអតិបរមា ២ ឆ្នាំ ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន KUBOTA Leasing (Cambodia) Plc មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញហើយក៏មានផែនការពង្រីកសាខា និង សេវាកម្មបន្ថែមទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ។ ឥឡូវនេះលោកអ្នកអាចស្នើសុំសេវាកម្មបង់រំលស់នៅគ្រប់ដេប៉ូចែកចាយរបស់ KUBOTA ទាំង២៤ កន្លែងនៅទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ០២៣ ៩០១ ៧៤៥ ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ក្រុមហ៊ុន Siam Kubota Corporation Co, Ltd.: RatchawanTheeranoraset Email: ratchawan.t@kubota.com