រីករាយឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM !
ភ្នំពេញ, ថ្ងៃទី ១០ ខែមេសា ២០១៩ ៖ ខែចែត្រចូលឆ្នាំតាមចំណាំអាកាសធាតុក្តៅមែនទេ ? បើអាកាសធាតុក្តៅអ៊ីចឹងពិតជាធុញទ្រាន់ក្នុងការចេញទៅក្រៅមែនអត់ ? សូមកុំបារម្ភអី ! ជាមួយនឹងមាស៊ីនត្រជាក់ សាមសុង Wind-FreeTM លោកអ្នកលែងមានអាម្មណ៍ថាក្តៅស្អុះស្អាប់ទៀតហើយ ! លោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងខ្យល់ដែលបាញ់ចេញពីរន្ធតូចៗចំនួន 21, 000 ដែលអាចផ្តល់ភាពត្រជាក់ដូចធម្មជាតិ មានផាសុកភាព និង គ្មានខ្យល់រំខាន ! ។
ដូច្នេះហើយបើទោះបីជាលោកអ្នកទើបតែមកពីដើរលេងនៅខាងក្រៅ ឬតាមកន្លែងកម្សាន្តនានាក្នុងរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរនេះក៏នៅតែទទួលបានអារម្មណ៍ត្រជាក់ស្រស់ស្រាយជានិច្ចពីម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM ! កាន់តែអស្ចារ្យជាងនេះទៀតនោះម៉ាស៊ីនត្រជាក់ Wind-Free™ មានសំឡេងស្ងាត់ល្អ និង ផ្តល់នូវភាពស្រស់ថ្លាគ្រប់ខ្យល់ដង្ហើមចេញចូល ១០០% ជូនលោកអ្នក ! ឆ្លៀតក្នុងឱកាសនេះដែរក្រុមហ៊ុន សាមសុង ក៏សូមជូនពរដល់អតិថិជនទាំងអស់ក៏ដូចជាប្រជាជនកម្ពុជាឱ្យជួបតែសំណាងល្អ មានសុខភាពល្អ និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ ! ។
ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះបើលោកអ្នកទិញក្នុងកម្មវិធីប្រូម៉ូសិនទៀតនោះ (រហូតដល់ថ្ងៃទី ១៣ មេសាតែប៉ុណ្ណោះ) នឹងទទួលបានការដំឡើងពីជាងដែលមានជំនាញច្បាស់លាល់ និង ជើងចាប់ជញ្ជាំងដោយឥតគិតថ្លៃផងដែរ ។
ប្រញាប់ឡើង ! សូមជ្រើសរើសយកម៉ាស៊ីនត្រជាក់ Wind-Free™ ដើម្បីផាសុកភាពរបស់អ្នក ! ប្រសិនបើលោកអ្នកចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ជើញមកទស្សនាដោយផ្ទាល់នៅគ្រប់ហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ទូទាំងប្រទេសកម្ពុជា ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕