WOW ! នេះជាកម្មវិធីកម្សាន្តថ្មីដែលរន្ធត់ព្រឺព្រួច និង មានរង្វាន់សរុបដល់ទៅ 75000$ (វីដេអូ)
កម្មវិធីទូរទស្សន៍ដ៏ថ្មីសន្លាងមួយទៀតកំពុងតែជិតចាប់ផ្តើមចាក់ផ្សាយឆាប់ៗនេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV គឺកម្មវិធី «ឋានសូគ៌ ឬ ឋាននរក» Heaven Or Hell Cambodia ។
នេះជាកម្មវិធីកម្សាន្តថ្មីមួយដែលតម្រូវឱ្យអ្នកចូលរួមឆ្លើយសំណួរល្បងប្រាជ្ញាជាមួយនឹងពិធីការនីអ្នកនាង ចាន់ កែវនិមល ដើម្បីឈ្នះទឹកប្រាក់រហូតដល់ 5000 ដុល្លាជារៀងរាល់សប្តាហ៍ ។ បើសិនជាអ្នកទាល់ត្រឹមសំណួរណានោះអ្នកត្រូវសម្រេចចិត្តក្នុងការចុះទៅឋាននរកដែលមានលោក រ៉ាស៊ី ជាយមទូត នឹងដាក់ឱ្យអ្នកលេងហ្គេមប្លែកៗហើយបើអ្នកឆ្លងផុតនោះអ្នកនឹងមានសិទ្ធឡើងទៅ ឋានសួគ៌ ដើម្បីឆ្លើយសំណួរយកប្រាក់រង្វាន់ជាបន្ត ។
នេះគ្រាន់តែជាការបរិយាយខ្លីៗប៉ុណ្ណោះ ចង់ដឹងថាតើកម្មវិធីទាំងមូលនឹងសប្បាយរីករាយរន្ធត់ព្រឺព្រួចយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ក្នុងពេលឆាប់ៗនេះ ៕
សូមទស្សនាវីដេអូខាងក្រោម៖