Connect with us

អន្តរជាតិ

រថយន្តជំនួយមនុស្សធម៌ពីអាមេរិកទៅវេណេស៊ុយអេឡា ត្រូវបានទាហានហាមឃាត់

on

Advertisement

រថយន្ត​ដឹកទំនិញ​ដំបូងបង្អស់ ​ដែលជា​ជំនួយ​មនុស្សធម៌​ពី​សហរដ្ឋ​អា​មេ​រិក​សម្រាប់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​បានមក​ដល់ទី​ក្រុង Cucuta ជាប់​ព្រំប្រទល់​ប្រទេស​កូ​ឡុំ​ប៊ី​ហើយ ប៉ុន្តែ​ត្រូវបាន​ហាមឃាត់​ពី​សំណាក់​ទាហាន​វេ​ណេ​ស៊ុយ​អេ​ឡា​។

​ប្រធានាធិបតី​នី​កូ​ឡា​ម៉ា​ឌូ​រ៉ូ​ដែលមាន​ការគាំទ្រ​ពី​កងទ័ព​បាន​បដិសេធ​មិនឱ្យ​ជំនួយ​ទាំងនោះ​ដឹក​ចូលក្នុង​ប្រទេស​ឡើយ​។ ហើយ​លោក Juan Guaidó ដែលជា​ប្រធានាធិបតី​ប្រកាស​ខ្លួនឯង ក៏បាន​គម្រាម​ពី​ស្ថាន​ភាពវឹកវរ​មួយចំនួន ប្រសិនបើ​ប្រទេស​គ្មាន​ជំនួយ​បរទេស​នោះ​ ។

​លោក​Guaidó ដែលជា​ប្រធានរដ្ឋសភា​នៃ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បាន​និយាយថា ​រដ្ឋធម្មនុញ្ញ​បានអនុញ្ញាត ឱ្យ​រូបលោក​កាន់អំណាច​ជា​បណ្តោះអាសន្ន នៅពេលដំណែង​ជា​ប្រធានាធិបតី​ផ្លូវការ​នៅ​មិនទាន់មាន​ការទទួលស្គាល់ ស្របច្បាប់​នៅឡើយ​។​ ​គួរបញ្ជាក់ផងដែរ​ថា ​លោក Guaido បានទទួល​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជាង ៤០ ប្រទេស​មកហើយ ក្នុងនោះ​ក៏មាន​សហរដ្ឋ​អា​មេ​រិក អា​មេ​រិកឡាទីន និង បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ផងដែរ ដោយឡែក​លោក ម៉ា​ឌូ​រ៉ូ វិញ ​នៅតែមាន​ប្រទេស​ចិន និង ​រុស្ស៊ី​គាំទ្រ​ដដែល​៕

ដោយ៖ សុផល​
​ប្រភព​៖ BBC

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored