រត់ទៅដុតប៉ុស្តិ៍ប៉ូលិស ដើម្បីបានចូលគុ.ក ដោយសារឈ្លោះជាមួយនឹងប្រពន្ធ
បុរសម្នាក់នៅរដ្ឋ Gujarat ប្រទេសឥណ្ឌា បានព្យាយាមដុតប៉ុស្តិ៍ប៉ូលិសមួយកន្លែងចោល ក្នុងបំណងសង្គ្រោះខ្លួនឯងចេញពីការមាក់ងាយរបស់ប្រពន្ធ ។
បុរសរូបនោះ ត្រូវបានស្គាល់ឈ្មោះថា Devo Chavda ស្នាក់អាស្រ័យនៅទល់មុខប៉ុស្តិ៍ប៉ូលិស នៅលើផ្លូវ Jamnager ។ តាមសារព័ត៌មាន News18 បានឱ្យដឹងថា លោក Chavda គឺប៉ុនប៉ងធ្វើសកម្មភាពបែបនេះ ដោយរូបលោកចង់ឱ្យប៉ូលិសចាប់ និង ដាក់លោកចូលគុក ដើម្បីអាចគេចរួចផុតពីភរិយារបស់លោក ។
ក្រោយមក ប៉ូលិសក៏បានចាប់ខ្លួនលោក ក្រោមបទល្មើសបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ។ តាមព័ត៌មានបានបញ្ជាក់ថា បុរសរូបនេះ បានដុតប៉ុស្តិ៍ប៉ូលិស Bajrang Wadi នៅលើផ្លូវ Jamnagar ហើយឈររង់ចាំនៅក្បែរនោះ ដើម្បីឱ្យប៉ូលិសមកចាប់ខ្លួនគាត់ ៕
ប្រភព៖ India Times