ខំរត់ទៅសាក់ឈ្មោះសង្សារលើដៃដើម្បីបញ្ជាក់ចិត្តស្មោះ មានអីសាក់បាន ១ អាទិត្យបែកគ្នា
ហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតមានឡើងចំពោះគូស្នេហ៍វ័យក្មេងមួយគូ នៅប្រទេសវៀតណាម ដែលទើបតែមានទំនាក់ទំនងស្នេហាជាមួយគ្នានាពេលថ្មីៗកន្លងទៅនេះ ប៉ុន្តែបែរជាក្លាហាន អះអាងថា នឹងរួមរស់ក្បែរគ្នាជារៀងរហូត ។
ជាការបញ្ជាក់ពីទំហំស្នេហ៍ដ៏ធំធេងរបស់ពួកគេ ខាងប្រុសបានបង្ហាញក្ដីស្រឡាញ់ ដោយទៅធ្វើការសាក់ឈ្មោះមិត្តស្រី និងថ្ងៃខែឆ្នាំ ដែលពួកគេចាប់ផ្ដើមទាក់ទងគ្នា លើដៃរបស់គេ ។ ពេលនោះដែរ អ្នកចាក់សាក់ ក៏បានព្យាយាមបញ្ចុះបញ្ចូលរូបគេឲ្យសម្រេចចិត្តជាថ្មី ប៉ុន្តែនៅតែមិនបានផល ដោយសារតែក្មេងប្រុសរូបនោះ លង់ស្រឡាញ់មិត្តស្រីខ្លាំងដកចិត្តមិនរួច ។
ទោះជាយ៉ាងណា ក្មេងប្រុសរូបនោះ បានវិលត្រឡប់មកកន្លែងចាក់សាក់ជាថ្មី ក្រោយសាក់បានមួយសប្ដាហ៍ ដោយបំណងលើកនេះគឺចង់លុបរូបសាក់ចោលវិញ ដោយសាររូបគេ និងមិត្តស្រីបានបែកគ្នាទៅហើយ ៕
ប្រភព៖ WorldOfBuzz