ក្មេងប្រុសវ័យ ៦ ឆ្នាំ ជាប់កំណត់ត្រាជា Programmar ក្មេងជាងគេលើលោក
ក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់ មកពីក្រុង Ahmedabad បានជាប់ឈ្មោះលើកំណត់ត្រាឯកត្តកម្មពិភពលោក ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រវ័យក្មេងជាងគេបំផុត ។ ក្មេងប្រុសឈ្មោះ Arham Om Talsania ជាសិស្សថ្នាក់ទី ២ ម្នាក់ បានប្រឡងជាប់វិញ្ញាបនបត្រ Microsoft នៅមជ្ឈមណ្ឌលប្រឡង Pearson VUE ។
ថ្លែងប្រាប់សារព័ត៌មាន ANI ក្មេងប្រុសដ៏មានទេពកោសល្យរូបនេះ បាននិយាយថា «ឪពុករបស់ខ្ញុំ បានបង្រៀនខ្ញុំសរសេរកូដ ។ ខ្ញុំចាប់ផ្ដើមចេះប្រើ Tablets នៅពេលខ្ញុំអាយុបាន ២ ឆ្នាំ ។ មកដល់អាយុ ៣ ឆ្នាំ ខ្ញុំបានទិញគ្រឿងអេឡិចត្រូនិចរបស់ iOS និង Windows ។ ក្រោយមក ខ្ញុំបានដឹងថា ឪពុកខ្ញុំធ្វើការលើ Python ។ »
កុមារា Talsania បានបន្ថែមទៀតថា «នៅពេលខ្ញុំទទួលបានវិញ្ញាបនប័ត្រពី Python ខ្ញុំកំពុងបង្កើតហ្គេមតូចៗ ។ ពេលក្រោយមក ពួកគេក៏បានសុំខ្ញុំឲ្យផ្ញើភស្តុតាងខ្លះៗនៃការងាររបស់ខ្ញុំ ។ ដល់ប៉ុន្មានខែក្រោយមក ពួកគេក៏បានទទួលស្គាល់ខ្ញុំ ហើយខ្ញុំក៏ទទួលបានវិញ្ញាបនប័ត្រពីកំណត់ត្រាឯកត្តកម្មពិភពលោក » ។
Talsania មានក្ដីស្រមៃ ចង់ក្លាយជាសហគ្រិនមុខជំនូញម្នាក់ និងចង់ជួយមនុស្សគ្រប់គ្នា ។ «ខ្ញុំចង់ក្លាយជាសហគ្រិនមុខជំនួញម្នាក់ និងចង់ជួយមនុស្សគ្រប់គ្នា ។ ខ្ញុំចង់បង្កើតកម្មវិធី ហ្គេម និងប្រព័ន្ធសម្រាប់សរសេរកូដ ។ ខ្ញុំក៏ចង់ជួយអ្នកដែលកំពុងត្រូវការជំនួយផងដែរ » ៕
ប្រភព៖ indiatimes