ក្មេងប្រុសជនជាតិចិនម្នាក់បំបែកឯតទគ្គកម្ម ជាមនុស្សខ្ពស់ជាងគេលើពិភពលោក
ក្មេងប្រុសជនជាតិចិន អាយុ ១៤ ឆ្នាំម្នាក់ ត្រូវបានសៀវភៅកំណត់ត្រាពិភពលោក កត់ទុកជាមនុស្សប្រុសវ័យក្មេងមានកម្ពស់ខ្ពស់ជាងគេបំផុតលើពិភពលោក ។
ក្មេងប្រុសដែលមានឈ្មោះហៅក្រៅថា Xiaoyu មកពីក្រុង Leshan នៅភាគនិរតីខេត្ត Sichuan ប្រទេសចិន មានកំពស់រហូតដល់ ២.២២ ម៉ែត្រ ដែលបច្ចុប្បន្នរូបគេត្រូវបានកំណត់ត្រាពិភពលោកចាត់ចូលជាមនុស្សវ័យក្មេងមានកម្ពស់ខ្ពស់ជាងគេបំផុតលើលោក ។
តាមសារព័ត៌មាន The Sun បានបញ្ជាក់ថា ក្មេងប្រុសមួយនេះមានរូបរាងធំខ្លាំង ត្រូវធ្វើគ្រឿងសង្ហារឹមផ្សេងៗ ដូចជាតុ កៅអីជាដើម ឲ្យត្រូវនឹងរូបគេ ដើម្បីខ្លួនអាចរៀនសូត្របាន ។
គួរបញ្ជាក់ថា តំណែងមនុស្សវ័យក្មេងដែលមានកម្ពស់ខ្ពស់ជាងគេបំផុតលើលោក ពីមុនបានទៅលើ ក្មេងប្រុសអាយុ ១៦ ឆ្នាំ (បច្ចុប្បន្នអាយុ ១៨ ឆ្នាំ) នៅសហរដ្ឋអាមេរិក ដែលមានកម្ពស់ ២.១៣ ម៉ែត្រ ៕
ប្រភព៖ The Sun