បើកាប់ចោលស្ដាយ! ស្ដ្រីម្នាក់ច្នៃដើមឈើអាយុកាលជាង ១០០ ឆ្នាំ ទៅជាបណ្ណាល័យយ៉ាងស្អាត
ស្ត្រីម្នាក់ឈ្មោះ Sharalee Armitage Howard មានការពិបាកចិត្តជាខ្លាំង ក្រោយរូបនាងដឹងថា ដើមឈើធំមុខផ្ទះរបស់ខ្លួន ដែលមានអាយុកាល ១១០ ឆ្នាំហើយនោះ មានសភាពទ្រុឌទ្រោមខ្លាំង រហូតត្រូវធ្វើការសម្រេចចិត្តកាប់វាចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ទីនោះ ។
ទោះជាយ៉ាងណាក៏ដោយ ជាជាងកាប់ចោលទាំងស្រុង រូបនាងបានកើតគំនិតច្នៃប្រឌិតមួយ ដោយទុកដងខ្លួននៃដើមឈើវ័យចំណាស់មួយនោះ កែប្រែទៅជាអ្វីមួយអស្ចារ្យ និងមានតម្លៃតទៅមុខទៀត ។
គំនិតរបស់នាង ក៏ត្រូវបានជួយជ្រោមជ្រែងពីអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា Little Free Library ។ អង្គការមួយនេះដែរ បានសង្គ្រោះ Armitage Howard ដោយជួយនាងក្នុងការសាងសង់ជាបណ្ណាល័យតូចមួយយ៉ាងប្រណីតក្នុងដើមឈើមួយនោះ ដែលទុកជាកន្លែងតម្កល់សៀវភៅបានយ៉ាងស្រស់ស្អាតបំផុត ៕
ប្រភព៖ apsari