Connect with us

សង្គម

ហេតុតែក្រ ទៅស៊ីឈ្នួលដោះមីនឱ្យគេ ជួបគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនស្លាប់ទាំង២នាក់ នារសៀលនេះ !

on

Advertisement

នៅ​វេលាម៉ោង ១និង១០នាទីរសៀលនៅថ្ងៃទី ១៤​ ខែមិនា​ ឆ្នាំ​២០១៩ នេះ  មានប្រជាពលរដ្ឋចំនួន ០៣ នាក់ ស៊ីឈ្នួលបោសសំអាតគ្រាប់មីន បានទទួលរងគ្រោះថ្នាក់ផ្ទុះមីនតោនបណ្តាលឱ្យផ្ទុះស្លាប់ ០២ នាក់ និង ម្នាក់ទៀតពុំរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅលើដីចម្ការរបស់ ឈ្មោះ *មាន សីហា* ភេទប្រុស នៅចំណុចផ្លូវបារាំង ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

ជនរងគ្រោះស្លាប់ទី១-មានឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំរស់នៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខរី ខេត្តបាត់ដំបង​ , ទី២-ឈ្មោះ មៅ កំសត់ ប្រុស អាយុ ២០ឆ្នាំ ​ រស់នៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ និង ទី៣- ឈ្មោះ តែម ប៊ុនធីម អាយុ៤៩ឆ្នាំ នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ពុំរងរបួសនោះទេ។

នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តមហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា( CMAC )បានបង្ហោះរូបភាពជនរងគ្រោះ ជាមួយការសរសេរសារថា នេះជាសោកវិនាសកម្ម​មួយ ​និង សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំបំផុត! សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចៀសវាងដាច់ខាតកុំប្រកបមុខរបររកស៊ីដោះមីន ដោយគ្មានការហ្វឹកហ្វឺននិង សម្ភារបច្ចេកទេសត្រឹមត្រូវ​ ហើយមុខរបរបែបនេះជាទង្វើខុសច្បាប់ និង ប្រថុយប្រថានជីវិតខ្លួនឯង។ ទន្ទឹងនឹងនេះសូមអំពាវនាវបងប្អូនម្ចាស់ដី ដែលសង្ស័យថា ជាដីមានកប់គ្រាប់មីន​ សូមមេត្តាកុំជួលអ្នកគ្មានវិជ្ជាជីវៈដោះមីន និង អង្គភាពច្បាស់លាស់មកបោសសម្អាតដីរបស់ខ្លួន ព្រោះថា​ អាចគ្រោះថ្នាក់អ្នក​ដោះមីននោះ​ ឬ ក៍ម្ចាស់ដីខ្លួនឯងដែរ ៕

ដោយ ៖ ឧត្តម

 

 

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored