Connect with us

សង្គម

កម្សត់ខ្លាំងណាស់ កំពុងដើររើសអេតចាយសុខៗ រថយន្តមកបុកស្លាប់

on

Advertisement

មិនដឹងថា អ្នកបើកបររថយន្តតាក់ស៊ីប្រញាប់ទៅណាទេ ? បានជាបើកបុកស្រ្តីចំណាស់ម្នាក់កំពុងរើស អេតចាយតាមដងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗមើលទៅពិតជាគួរឱ្យសង្វេគ និង រន្ធត់យ៉ាងខ្លាំង ។

ហេតុការណ៍រថយន្តតាក់ស៊ីបើកបុកស្ត្រីវ័យចំណាស់ជាអ្នកដើររើសអេតចាយម្នាក់ក្នុងពេលគាត់កំពុង ឱនរើសកំប៉ុងប៊ីយែរនៅលើផ្លូវ ដោយសារអ្នកបើកបររថយន្តមិនបានប្រុងប្រយ័ត្ន ពោលគឺបានបុកហើយ កិនស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗកាលពីវេលាម៉ោង ៤ ល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ តាមបណ្ដោយផ្លូវលេខ ១៣៤ ក្នុងសង្កាត់ វាលវង់ ខណ្ឌ ៧មករា ។

ស្ត្រីជាជនរងគ្រោះមានឈ្មោះ ទូច រ័ត្ន អាយុ ៥២ ឆ្នាំ មុខរបររើសអេតចាយ និង ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកអ្នកបើករថយន្ត ឈ្មោះ ឌឿន ថាឌិន ភេទប្រុស អាយុ ២៣ ឆ្នាំ ស្នាក់នៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ មុខរបររត់តាក់ស៊ី ។

មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើររើសអេតចាយនៅតាមចិញ្ចើមផ្លូវលេខ ១៣៤ ស្របពេលគាត់ឱនរើសកំប៉ុងប៊ីយែរ ស្រាប់តែមានរថយន្តម៉ាក សាន់យ៉ុង មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ  2B- 4474  បើកតាមបណ្តោយផ្លូវលេខ ១៣៤ ក្នុងទិសដៅដូចគ្នាបានបុក ហើយកិនស្រ្តីរងគ្រោះបណ្ដាលឱ្យ ស្លាប់នៅកន្លែងកើតហេតុ ភ្លាមៗតែម្តង ។ ក្រោយពេលកើតហេតុ អ្នកបើករថយន្ត ឈ្មោះ ឌឿន ថាឌិន ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌ ៧ មករា ឃាត់ខ្លួនយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់  ៕

ដោយ ៖ ដេវីត

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored