Connect with us

សង្គម

ស្គាល់គ្នាតាមហ្វេសប៊ុកបានកន្លះខែ នាំគ្នាដើរលេងខាងប្រុសលួចកាបូបលុយទៅបាត់

on

Advertisement

មានរឿងគួរឱ្យហួសចិត្តមួយបានកើតឡើង ដោយសារនារីម្នាក់បានស្គាល់បុរសម្នាក់តាមហ្វេសប៊ុកបានកន្លះខែ ខាងប្រុសសុំណាត់ដើរលេង ជិះម៉ូតូឌុបពីកន្លែងស្នាក់នៅ មកផ្សារទំនើប សុវណ្ណា ហើយខាងប្រុសយកកាបូបលុយទុកក្នុងកែបម៉ូតូ ព្រោះខ្លាចចោរឆក់ ពេលខាងស្រីចុះពីលើម៉ូតូ ស្រាប់តែបើករត់គេចបាត់ ធ្វើឱ្យនាងយំសោក រត់មកប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចមុខផ្សារទំនើបសុវណ្ណា ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ នារីរងគ្រោះមានឈ្មោះវណ្ណ សុគន្ធា ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបាត់ទូរស័ព្ទចំនួន ២គ្រឿង លុយដុល្លាជិត ២០០ដុល្លារ សៀវភៅធានាគារ និង ប ស ក ក៏បាត់បង់អស់គ្មានសល់ ។ ឯជនសង្ស័យមានឈ្មោះក្នុង ហ្វេសប៊ុក Love Reach ។

ជនរងគ្រោះបានរៀបរាប់ថា បុរសរូបនោះជិះម៉ូតូម៉ាកស្គុបពីពណ៌ស មិនចាំស្លាកលេខ ឌុបនាង មកដល់ចំណុចផ្សារទំនើបសុវណ្ណាក៏បានឈប់ម៉ូតូ ហើយបុរសនោះក៏បានឱ្យគាត់ចុះពីលើម៉ូតូសិន ដើម្បីយកម៉ូតូទៅផ្ញើនៅកន្លែងសន្តិសុខ តែដឹងអី បែរជាបុរសរូបនោះបើកម៉ូតូរត់គេចខ្លួនបាត់ ស្រមោល ៕

ដោយ៖សុថាត់

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored