Connect with us

សង្គម

ជនបរទេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ ដោយសារ​ជំងឺ​គាំងបេះដូង

on

Advertisement

មាន​ករណី​ភ្ញាក់ផ្អើល​មួយ​ បានកើតឡើងនៅ​ត្រង់ចំណុចអគារ The white Real Estate​ មាន​ទីតាំង​លេខ ​១០ បន្ទប់​លេខ​B204E2 ផ្លូវ​ ១២៥ ក្រុម ​៣១ ភូមិ​ ៤ សង្កាត់ ​បឹង​ព្រលិត ខណ្ឌ ​៧​មករា រាជធានី​ភ្នំពេញ ដោយសារ​មាន​ជនបរទេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់ ។​

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ​រសៀល​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ​ ២០១៩ នៅវេលា​ម៉ោង​ ១៥ ​និង ​៣០​ នាទី ។

​ជនរងគ្រោះមាន​ឈ្មោះ KNOETZE JAN JACOBUS ភេទ​ប្រុស អាយុ​ ២៥ ​ឆ្នាំ ជនជាតិ​អាហ្វ្រិក​ខាងត្បូង មុខរបរ​គ្រូបង្រៀន ចូលមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយបានមក​ជួល​ស្នាក់នៅ​ផាត​ធឺ​មិននេះ ពីថ្ងៃ​ទី ​១ ខែធ្នូ ឆ្នាំ ​២០១៨ ។​

​ក្រោយពី​ការត្រួតពិនិត្យ​  សមត្ថកិច្ច​ជំនាញបានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។ បច្ចុប្បន្ន សាកសព​ត្រូវបាន​បញ្ជូនទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ៕

ដោយ ៖​ដេវីត

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored