Connect with us

សង្គម

ស្លាប់ហើយ ! បង្គាជាង ៧ តោននាំចូលពីវៀតណាម សុទ្ធតែមានសារធាតុគីមី

on

Advertisement

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាត ដែលមានទម្ងន់ ៧ ៥២០ គីឡូក្រាម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ។

បង្គាទាំងនោះត្រូវបាន គេដឹកតាមរថយន្តចំនួន ៣ គ្រឿង រថយន្តទី១-ម៉ាក HYUNDIA ស្លាកលេខ 3A 0869 ទី2-ម៉ាកសាំងយ៉ុងកែឆ្នៃ ស្លាកលេខ 2A 0342 និង ទី3-ម៉ាក HYUNDIA គ្មានស្លាកលេខ នៅចំណុចគីឡូម៉ែត្រលេខ 15 ផ្លូវជាតិលេខ 3។ ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរ ដោយរកឃើញ បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា និង គ្រឿងសមុទ្រមួយចំនួន និង គ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦ កេស មានទម្ងន់ប្រមាណជា ៧ ៥២០ គីឡូក្រាម ។

ចំពោះវត្ថុតាងទាំងអស់ខាងលើ ត្រូវបានដកហូត យកទៅកម្ទេចចោលនៅទីលានចាក់សំរាមបឹងជើងឯក កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ ៕

ដោយសុថាត់

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored