Connect with us

សង្គម

ទន្លេសាបជាកន្លែង ​ធ្វើចរាចរ​ផ្លាស់​ទី​របស់​មច្ឆជាតិ​ដ៏​ធំ​​បែបនេះផង !

on

Advertisement

គ្រាន់តែរដូវនេសាទចូលមកដល់ភ្លាម គេសង្កេតឃើញឧបករណ៍​នេសាទ «​លប​ណ​រ៉ាវ​» ខ្នាតតូច​ជា​លក្ខណៈ​គ្រួសារ រាប់សិប​ ត្រូវបាន​ប្រជា​នេសាទ ដាក់​ដើម្បី​រង់ចាំ​នេសាទ​ត្រី ដែល​នឹងធ្វើ​ចរាចរ​ចេញពី​បឹង​ទន្លេសាប ។

ទីតាំងនោះគឺចាប់ពីខាងជើងស្ពានជ្រោយចង្វារ រហូតដល់ ​ភូមិ​បាក់​ភ្នំ ឃុំអំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ យ៉ាងច្រើន​ស្អេក​ស្កះពេញ​ផ្ទៃ​ទន្លេសាប ។ នៅតាម​បណ្តោយ​ដង​ទន្លេសាប ពិសេស ចាប់ពី​ខាងជើង​ស្ពាន​ជ្រោយចង្វារ ដល់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង គេ​ឃើញ​សកម្មភាព​យ៉ាង​មមាញឹក​របស់​ប្រជា​នេសាទ ដែល​កំពុង​ដាក់​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ ដើម្បី​នេសាទ​ត្រី ​។​

ទន្លេសាបមាន​ប្រវែង ១២០ ​គីឡូម៉ែត្រ គឺជា​ទន្លេ​ ដែល​ត​ភ្ជាប់​ទន្លេមេគង្គ និង​ បឹង​ទន្លេសាប​។ ក្នុងអំឡុងពេល​រដូវ​មូសុងវស្សា ចាប់ពី​ខែ កក្កដា ដល់​ខែវិច្ឆិកា ជា​រៀងរាល់ឆ្នាំ ទឹកទន្លេ​មេគង្គ​ចាប់​ផ្តើមឡើង ទឹក​ក៏​ហូរ​ចូលក្នុង​ទន្លេសាប ​។ នៅពេលដែល​ភ្លៀង​មូសុងវស្សា​ថយចុះ​ក្នុង​វិច្ឆិកា ទឹកទន្លេ​មេគង្គ​ក៏​ស្រក​ចុះ ទឹក​បឹង​ទន្លេសាប ក៏​ហូរ​ត្រឡប់​ចេញមក ដោយ​ឆ្លងកាត់​ទន្លេសាប ចូលក្នុង​ទៅ​ទន្លេមេគង្គ​វិញ​ដែរ​។ ក្នុងនោះ ហ្វូង​មច្ឆជាតិ​ដ៏​ច្រើន​ឥត​គណនា ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ត្រឡប់​ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​ផងដែរ​ ។

ហេតុការណ៍នេះ ត្រូវបាន លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន ជា​សមាជិក និង ​ជា​អ្នករៀបចំ​កម្មវិធី​ទូរទស្សន៍​ភូមិសាស្ត្រ​ជាតិ (National Geographic) ព្រមទាំង​ជា​អ្នកដឹកនាំ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) បានរៀបរាប់ថា  ទន្លេសាប គឺជា​ទីតាំង​ធ្វើចរាចរ​ផ្លាស់​ទី​របស់​មច្ឆជាតិ​ដ៏​ធំ​បំផុត​ក្នុង​លោក​ ។

ការធ្វើ​ចរាចរ​ផ្លាស់​ទីនេះ គឺជា​ការធ្វើ​ចរាចរ​ផ្លាស់​ទី​ដ៏​ធំ ដែលមាន​ចំនួន​មច្ឆជាតិ​ចូលរួម​ដ៏​ច្រើន​បំផុត ដែល​បាន​កើតមានឡើង​នៅ​បាត​ទន្លេសាប តែ​យើង​មិនអាច​មើលឃើញ​។ នៅក្នុង​នោះ ត្រី​រាប់ពាន់ លាន​ក្បាល ក៏បាន​ធ្វើចរាចរ​ផ្លាស់​ទី​ចេញមក​ដែរ ដែលជា​ការផ្លាស់​ទី​ដ៏​ធំ​អស្ចារ្យ​បំផុត​មួយ មិនគួរ​ឱ្យ​ជឿ​នៅលើ​ភពផែនដី​នេះ​។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ​ ដែល​មនុស្ស​ភាគច្រើន​មិនដែល​បានដឹង និង ​មិនដែល​បានឮ​អំពី​វា​ទាល់តែសោះ ៕

ដោយ៖សុថាត់

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored