ត្រៀមៗហ្វេន! អធិរាជស្ទឹងសង្កែ «នរិន្ទរង្សី ពិជ័យចិត្របុត្រ» ទូក «ង» ល្បីនៅបាត់ដំបង បានមកដល់ភ្នំពេញហើយ
គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ គឺសល់ត្រឹមតែ ២ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានមកដល់ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ពោលគឺនៅថ្ងៃទី ១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
កៀកនឹងថ្ងៃប្រណាំងទូក «ង» ខិតជិតមកដល់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ទូកងដ៏ល្បីឈ្មោះមួយប្រចាំទឹកដីអ្នកតាដំបងគ្រញូង ខេត្តបាត់ដំបង គឺ ទូក «ង» «នរិន្ទរង្សី ពិជ័យចិត្របុត្រ» បានមកដល់រាជធានីភ្នំពេញហើយ ដើម្បីចូលរួមការប្រកួតពិធីប្រណាំងទូក និង បានស្ទូចចុះក្នុងទន្លេហើយ។
គួរឱ្យដឹងផងដែរថា ទូក«ង» «នរិន្ទរង្សីពិជ័យចិត្របុត្រ» នៃវត្តឯករង្សី គឺជាទូកជ័យលាភីលេខ ១ ដែលឈ្នះទាំង ៨ លើក ក្នុងការប្រណាំង ២ ថ្ងៃ ក្នុងដងស្ទឹងសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី ១៦-១៧ ខែ តុលា ឆ្នាំ ២០២៤ កន្លងទៅ ចំណោមទូកចូលរួមសរុប ៤២៕
រូបភាព ៖ នរិន្ទរង្សី ពិជ័យចិត្របុត្រ