ទាន់ហេតុការណ៍! នៅសៀមរាប មានករណីនិស្សិតស្រីឆ្នាំទី ៤ ម្នាក់ ត្រូវអស់ជី/វិតទាំងវ័យក្មេង ក្រោមថ្វីដៃសង្សារ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ មានករណីនិស្សិតស្រី ឆ្នាំទី ៤ មួយរូប ត្រូវបានសង្សារចូលទៅចាក់ជាង ២០ កាំបិត បណ្តាលឱ្យបាត់បង់ជីវិត នៅចំណុចក្នុងហាងកាហ្វេជនរងគ្រោះ ស្ថិតក្នុងភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។
ទាក់ទិនទៅនឹងរឿងនេះ បើតាមព័ត៌មានបឋមពីគណនី Sar Ratha Post បានបញ្ជាក់នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ឱ្យបានដឹងថា ជនរងគ្រោះឈ្មោះ វណ្ណ ភក្តា អាយុ ២៥ ឆ្នាំ ចំណែកជនដៃដល់ជាសង្សារបានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពចាក់សម្លាប់ ដោយមិនទាន់ដឹងពីមូលហេតុ។
ចំពោះរឿងនេះ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមប្រមាញ់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
ប្រភព ៖ Sar Ratha Post