ខ្លាំងមែន! រកឃើញបេក្ខជន ២ រូប ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា នៅរាជធានីភ្នំពេញ
ក្រោយពីទន្ទឹងរង់ចាំ បន្ទាប់ពីការប្រឡងកាលពីថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នេះ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានក្រសួងប្រកាសហើយ។
ក្នុងនោះ គេសង្កេតឃើញមានបេក្ខជនដែលជាបេក្ខភាពប្រឡងបាក់ឌុបចំនួនពីររូប នៅមណ្ឌលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទទួលបានលទ្ធផលនិទ្ទេស A គ្រប់មុខវិជ្ជា។
បេក្ខជនទាំងនោះមានដូចខាងក្រោម ៖
១. ឈ្មោះ ចាន់ ឈុងបួយ ភេទស្រី មកពីវិទ្យាល័យប៊ែលធីអន្តរជាតិទី ១០ កើតថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០០៦ មណ្ឌលវិទ្យាល័យហ៊ុនសែនប៊ុតរ៉ានីផ្សាដើមថ្កូវ ថ្នាក់វិទ្យាសាស្ត្រ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា
២. ឈ្មោះ ដូ ឆាយ ភេទប្រុស មកពីវិទ្យាល័យទួនហ្វា ២ កើតថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០០៤ មណ្ឌលអនុវិទ្យាល័យចតុមុខ ថ្នាក់វិទ្យាសាស្ត្រ ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា៕