តូចចិត្តកូនៗមិនមកអើត ពេលឈឺបានកូនប្រសាមើលថែ ទើបធ្វើបណ្ដាំមរតកឱ្យទ្រព្យកូនប្រសា ស្រាប់តែកូនៗមកដណ្តើរយ៉ៃ
សារព័ត៌មាន Sohu បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យរំជួលចិត្តមួយនៅប្រទេសចិន ដែលឪពុកម្តាយក្មេកសុខចិត្តប្រគល់មរតកទៅឱ្យកូនប្រសាប្រុសទាំងអស់ មិនឱ្យកូនបង្កើតសូម្បីតែមួយសេន ព្រោះកូនប្រសាកតញ្ញូចំពោះខ្លួនជាងកូនបង្កើត។
តាមព័ត៌មានបានរៀបរាប់ថា បុរសជាកូនប្រសាជាមនុស្សកម្សត់កំព្រាឪពុកម្តាយ ថែមទាំងក្រខ្សត់ទៀត ហើយក៏ទៅទាក់ទងជាមួយនឹងប្រពន្ធដែលឋានៈខ្ពស់ជាង ដែលដំបូងឡើយឪពុកម្តាយរបស់នាងបានប្រកែក តែចុងក្រោយក៏ព្រមទទួលវិញ ដោយត្រូវឱ្យខាងប្រុសរៀបការចូលមកនៅក្នុងផ្ទះរបស់ខ្លួន។ កាលណោះបុរសជាកូនប្រសាត្រូវគ្រួសាររបស់ប្រពន្ធ និង អ្នកជិតខាងមើលងាយណាស់ ព្រោះជាមនុស្សខ្លួនមួយមិនមានអ្វីសោះ តែបុរសរូបនេះនៅតែខំប្រឹងធ្វើការទាំងក្នុង និង ក្រៅផ្ទះរហូតដល់ឪពុកម្តាយក្មេកព្រមបើកចិត្តទទួលយកយ៉ាងពេញលេញ។
កន្លងមកជាច្រើនឆ្នាំ ឪពុកម្តាយក្មេកក៏បានធ្លាក់ខ្លួនឈឺ ហើយមានតែបុរសជាកូនប្រសា និង ប្រពន្ធប៉ុណ្ណោះ ដែលនៅជួយចាំថែរក្សាមើលថែរក្សាគ្រប់សព្វបែបយ៉ាង ចំណែកឯកូនបង្កើតផ្សេងៗមិនសូវនឹកនាមកជិតប៉ុន្មានឡើយ។ ក្រោយមក មុននឹងអស់ជីវិតឪពុកម្តាយក្មេកក៏សម្រេចចិត្តធ្វើបណ្តាំមរតកប្រគល់លុយចំនួនជាង ២ សែនដុល្លារ ព្រមទាំងប្រគល់ផ្ទះឱ្យទៅកូនប្រសាទាំងអស់ ចំណែកឯកូនៗបង្កើតគ្មាននរណាទទួលបានអ្វីសោះ ធ្វើឱ្យម្នាក់ៗក្តៅក្រហាយមិនសុខចិត្ត ហើយព្យាយាមទាមទារចំណែករបស់ខ្លួនឡើងវិញ៕
ប្រភព៖ Sanook