ពលរដ្ឋនៅហាណូយនាំគ្នាបារម្ភ ខណៈសុខៗទឹកជំនន់ក្នុងភូមិប្រែទៅជាពណ៌ក្រហមច្រាលគួរឱ្យខ្លាច
ថ្មីៗនេះ ពលរដ្ឋក្នុងខណ្ឌ Con Nhue ២ សង្កាត់ Bac Tu Liem ក្រុងហាណូយនាំគ្នាភ្ញាក់ផ្អើល និង ភ័យខ្លាចជាខ្លាំង ក្រោយជំនន់ទឹកភ្លៀងលិចផ្ទះរបស់ពួកគេ កើតមានពណ៌ក្រហមយ៉ាងចម្លែក។
យ៉ាងណាមិញ មកដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ខាងតំណាងសង្កាត់ខាងលើបានឆ្លើយតបទៅកាន់សារព័ត៌មានក្នុងស្រុក VTC News ថា ពួកគេកំពុងតែស៊ើបរកប្រភពបណ្ដាលឱ្យទឹកប្រែជាក្រហមដូចឈាមក្នងតំបន់ពលរដ្ឋរស់នៅនាខណ្ឌ Co Nhue ២ នេះ។
ដោយឡែក បើតាមពលរដ្ឋក្នុងតំបន់បានលើកឡើងថា ទឹកប្រែជាពណ៌ក្រហមនេះអាចបណ្ដាលមកពីការហូរនាំកាកសំណល់អ្វីម្យ៉ាងពីទុយោក្រោមដីនៃកន្លែងម្ដុំរោងចក្រ ហើយពេលដែលភ្លៀងធ្លាក់ខ្លាំង ទឹកក៏ហូរនាំកាកសំណល់ពណ៌ក្រហមទាំងនោះចូលផ្ទះអ្នកស្រុក។ ទឹកពណ៌ក្រហមចម្លែកនោះដែរ ខ្លះជ្រៅលិចពាក់កណ្ដាកកង់ម៉ូតូឯនោះ ហើយបើមានអ្នកដើរចូលកាន់ជ្រៅ ទឹកកាន់តែក្រហមខ្លាំង៕
ប្រភព៖ VTC News