ជីវិ-តផុយស្រួយ! អង្គុយចុចទូរស័ព្ទសុខៗ ផ្កាប់មុខលើតុស្ល-ា.//ប់គ្មានអ្នកចាប់អារម្មណ៍ លុះជាង ៣០ ម៉ោងក្រោយមិនឃើញកម្រើក ទើបផ្អើលឆោឡោ
សារព័ត៌មាន ETtoday បានរាយការណ៍ពីករណីមួយនៅឯតៃវ៉ាន់ ដោយមានបុរសម្នាក់ដេកស្លាប់ម្នាក់ឯងនៅក្នុងម៉ាត មិនមានអ្នកចាប់អារម្មណ៍សោះ រហូតដល់ ៣០ ម៉ោងក្រោយ ទើបផ្ទុះការភ្ញាក់ផ្អើល។
តាមព័ត៌មានបានឱ្យដឹងថា បុរសជាជនរងគ្រោះមានអាយុ ៤៥ ឆ្នាំ បានចូលទៅម៉ាតមួយកន្លែង នាម៉ោងប្រហែល ២ ថ្ងៃត្រង់ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ រួចក៏បានដើររកកន្លែងអង្គុយសម្រាក និង ចុចទូរស័ព្ទ។ តាមវីដេអូរបស់កាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មិនយូរប៉ុន្មានបុរសរូបនេះក៏បានដាក់ទូរស័ព្ទចុះ ហើយក៏បានផ្អែកខ្លួនសម្រាកនៅលើកៅអី រួចក៏បាត់មាត់បាត់កលែងកម្រើកតែម្តង ប៉ុន្តែអ្នកនៅជុំវិញនោះគ្មាននរណាចាប់អារម្មណ៍ឡើយ។
លុះមកដល់ម៉ោង ៨ យប់នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ ក៏មានអ្នកពន្លត់អគ្គិភ័យម្នាក់ ដែលដើរមកទិញអីវ៉ាន់នៅក្នុងម៉ាត បានចាប់អារម្មណ៍ឃើញបុរសរូបនេះដេកនៅតែមួយកន្លែងមិនកម្រើកជាច្រើនម៉ោង ទើបចូលទៅដាស់មើល ស្រាប់តែឃើញថាគេលែងដកដង្ហើមទៅហើយ រួចក៏បានឆោឡោហៅអាជ្ញាធរពាក់ព័ន្ធ។ ដោយឡែក តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានប្រវត្តិមានរោគប្រចាំខ្លួន ជាពិសេសគឺរោគបេះដូង ហើយក៏បានចេញចូលមន្ទីរពេទ្យព្យាបាលជាញឹកញាប់ផងដែរ៕