ឃើញកូនមុខដូចមិត្តរួមការងារ បង្ខំប្រពន្ធឱ្យយកកូនទៅធ្វើ DNA ចុងក្រោយលទ្ធផលចេញមកកើតរឿងធំ
ថ្មីៗនេះ មានរឿងរ៉ាវរបស់បុរសម្នាក់ ត្រូវបានមហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសចិន នាំគ្នាចែកចាយពាសពេញ ដោយបុរសរូបនេះឃើញកូនរបស់ខ្លួនមុខស្រដៀងនឹងមិត្តរួមការងារពេក ក៏បាននាំទៅធ្វើ DNA តែចុងក្រោយលទ្ធផលក៏ធ្វើឱ្យឈានទៅដល់ការបែកបាក់គ្រួសារ។
បុរសរូបនេះមានវ័យ ៥០ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា កាលពី ១០ ឆ្នាំមុន ខ្លួនគឺជាគ្រូបង្រៀននៅវិទ្យាល័យមួយ រីឯប្រពន្ធគឺជាអ្នកលក់ដូរនៅក្នុងសាលានោះដូចគ្នា។ សំណាងមិនសូវល្អ ក្រោយមកបុរសរូបនេះក៏បានប្រទះឧប្បទ្ទវហេតុបណ្តាលឱ្យត្រូវផ្លាស់ប្តូរតួនាទីជាមន្រ្តីរដ្ឋបាលនៅក្នុងសាលាវិញ ហើយជាមួយគ្នានេះក៏មានចចាមអារ៉ាមមកថា ប្រពន្ធរបស់ខ្លួនបានលួចមានសហាយស្មន់ជាមួយនឹងគ្រូម្នាក់នៅក្នុងសាលារៀននេះទៀត។
បុរសរូបនេះនៅប្រចណ្ឌ និង ចាំក្នុងចិត្តជានិច្ចនូវចចាមអារ៉ាមមួយនោះ រហូតដល់ក្រោយមកនៅពេលដែលកូនប្រុសរបស់ខ្លួនធំឡើង សង្កេតឃើញថាកូនមានមុខមាត់ស្រដៀងនឹងគ្រូរូបនោះ ហើយលើកនេះទោះបីជាប្រពន្ធខំប្រឹងបញ្ជាក់ភាពស្អាតស្អំយ៉ាងណា ក៏បុរសរូបនេះមិនជឿនោះដែរ ទើបរឿងក៏ត្រូវឆេះឡើងជាថ្មី។
បុរសរូបនេះ បានយកកូនប្រុសទៅតេស្ត DNA ក៏ឃើញថាកូនប្រុសគឺពិតជាសាច់ឈាមបង្កើតរបស់ខ្លួនពិតមែន ប៉ុន្តែរឿងមិនបានបញ្ចប់ដោយល្អឡើយ ដោយស្រ្តីជាក៏ប្រពន្ធបានសុំប្តីនាងលែងលះ ព្រោះតែមិនអាចទ្រាំនូវការខ្វះទំនុកចិត្ត ក៏ដូចជាពាក្យប្រមាថមើលងាយធ្វើបាបរបស់ប្តីកន្លងមក ដោយសារតែរឿងមួយនេះ៕
ប្រភព៖ Sanook