មិនគួរសោះ! សន្លប់ដេកគ្រែពេទ្យជិតមួយឆ្នាំ ជីវិតថ្លៃក៏ដឹងខ្លួនគិតថាបានសុខហើយ តែអកុសលត្រូវគ្រោះថ្នាចរាចរណ៍ស្ល-ា/.ប់វិញ
ថ្មីៗនេះ សារព័ត៌មាន Daily Mails បានចុំផ្សាយពីជីវិតរបស់បុរសម្នាក់ ដែលបានសន្លប់បាត់ស្មារតីជិតមួយឆ្នាំ សំណាងល្អដឹងខ្លួនឡើងវិញ ហើយគិតថានឹងបានរួចផុតទុក្ខហើយ តែអកុសលចុងក្រោយត្រូវឡានបុកស្លាប់វិញ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះឈ្មោះ Drew Kohn ជាអ្នករស់នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ កន្លងទៅ លោក Kohn បានប្រទះឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យខូចខាតអវយវៈជាច្រើនកន្លែង រីឯខួរក្បាលក៏បានស្លាប់ផងដែរ ប៉ុន្តែពិតជារឿងអភិនីហារ គឺនៅក្នុងឆ្នាំ ២០១៧ លោក Kohn ក៏បានដឹងខ្លួនមកវិញ ទាំងគ្រួសារគ្មានសង្ឃឹមថានឹងត្រឡប់មកវិញឡើយ ពោលគឺគេបានសន្លប់បាត់ស្មារតីអស់រយៈពេល ២៤៤ ថ្ងៃ។
យ៉ាងណាមិញ ហេតុតែអាយុត្រូវអស់ នៅក្នុងខែកក្កដា ថ្ងៃទី ២៦ ឆ្នាំ ២០២៣ កន្លងទៅ លោក Kohn ក៏ត្រូវបានប្រទះឧប្បទ្ទវហេតុម្តងទៀត ដោយត្រូវបានឡានដឹកទំនិញបុក បណ្តាលឱ្យគេបាត់បង់ជីវិតនៅនឹងកន្លែងតែម្តង ដែលហេតុការណ៍នេះកើតឡើងមុននឹងថ្ងៃកំណើតគម្រប់ ៣០ ឆ្នាំរបស់គេតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ដោយឡែក ម្តាយលោកKohn បានមានការសោកស្តាយណាស់ ហើយក៏បានអរគុណព្រះដែលបានប្រទានពេលវេលារយៈពេល ៧ ឆ្នាំ ដើម្បីឱ្យកូនប្រុស និង ខ្លួនរស់នៅជាមួយគ្នាផងដែរ៕