Connect with us

សង្គម

នុះ ! ACU លេងមែនទែនហើយ លើករណីឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ PM ខេត្តរតនគិរី នោះ !

on

Advertisement

បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឱ្យលុបឈ្មោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី អត្តលេខ ០១៧៨៩៣ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ នោះមក ឥឡូវនេះ រឿងនេះមិនទាន់បិទបញ្ចប់នោះទេគឺកាន់តែឡើងក្តៅមែនទែនហើយ ដោយអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ផ្តើមបើកការស៊ើបអង្កេតហើយនាពេលនេះ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានមានប្រសាសន៍ថា ការបើកការស៊ើបអង្កេតលើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី នេះគឺមិនមែនធ្វើតាមពាក្យបណ្តឹងរបស់ អង្គការសង្គមស៊ីវិលមួយណានោះទេ តែកម្លាំងជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតតាំងពីមានតម្រុយមុននេះម្ល៉េះ។ នេះបើយោងតាម Fresh News ។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានធ្វើពិធីខួបកំណើតរបស់ខ្លួន ហើយនៅក្នុងពិធីនោះ លោកបានប្រកាសហែកសែកចែកកូនៗរបស់លោកចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានសែកមួយសន្លឹកដែលមានសាច់ប្រាក់រហូតដល់ទៅ ១០ម៉ឺនដុល្លារ សរុបជាសាច់ប្រាក់ទាំងអស់មានចំនួន ៥០ម៉ឺនដុល្លារ ។ រឿងនេះត្រូវបានគេបង្ហោះ និង ស៊ែរចែកចាយតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយបានធ្វើឱ្យមហាជនរិះគន់ និង មានការងឿងឆ្ងល់គ្រប់គ្នាថា មានតួនាទីត្រឹមមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលមានប្រាក់បៀរវត្សរ៍ប្រហែលជាង ១លានរៀល ទៅ ២លានរៀលប៉ុណ្ណោះ ហេតុអ្វីក៏មានលុយចែកដល់កូនៗច្រើនយ៉ាងនេះ ?។ បន្ទាប់ពីរឿងនេះ បានកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុកមិនទាន់បានប៉ុន្មានថ្ងៃផង ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានចេញ ព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលុបឈ្មោះ លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ៕

ដោយ ៖ ឧត្តម

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored