Connect with us

សង្គម

កុលាលភាជន៍សម័យអង្គរ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា

on

Advertisement

លោក ហៃ ហ៊ត និង កញ្ញា ឆេង វុចនា បានយកកុលាលភាជន៍បុរាណចំនួនមួយមកប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីសម្អាតនិងជួសជុលតាមបច្ចេកទេសបុរាណវិទ្យា មុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គររក្សាទុក ហើយពិធីប្រគល់នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ។

លោក ហៃ ហ៊ត ដែលជាមន្ត្រីអាជ្ញាធរជាតិអប្សរាដែរនោះបានឱ្យដឹងថា កុលាលភាជន៍នេះបានប្រទះឃើញនៅបរិវេណស្ថានីយ៍បណ្តុះកូនឈើប្រាសាទតាកែវ ពេលក្រុមការងារជីកដីក្នុងជម្រៅ២តឹកដើម្បីយកអាចមន៍ដីទៅបណ្តុះកូនឈើ កាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ កុលាលភាជន៍នៅមានរូបរាងល្អនៅឡើយ លើកលែងតែផ្នែកមាត់ខាងលើបែកដោយសារត្រូវនឹងផ្លែចបពេលជីកដី។ ដោយសារលោកជាបុគ្គលិកបម្រើការនៅអាជ្ញាធរជាតិអប្សរាបានដឹងព័ត៌មានខ្លះៗនៃការគ្រប់គ្រងបុរាណវត្ថុ លោកក៏ពិភាក្សាជាមួយក្រុមការងារ និង បានឯកភាពប្រគល់ភាជន៍នេះជូនអាជ្ញាធរជាតិអប្សរា ។

ក្នុងនាមជាប្រជាពលរដ្ឋមួយរូប លោក ហៃ ហ៊ត បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរដែលបានប្រទះឃើញរាល់បុរាណវត្ថុនៅទីណាក៏ដោយ សូមជួយគ្នាថែរក្សា និង ប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក ដែលអាចធានាបាននូវសុវត្ថិភាព និងសម្រាប់ដាក់តាំងនៅសារមន្ទីរជូនដល់ប្រជាជនខ្មែរក៏ដូចជាសាធារណៈជនបានស្គាល់នូវស្នាដៃបុព្វបុរសខ្មែរពីសម័យមុន ។

អ្នកស្រី សឹង ស្រីទូច បុគ្គលិកមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ជំនាញផ្នែកកុលាលភាជន៍ បានបញ្ជាក់ពីអត្តសញ្ញាណនៃវត្ថុបុរាណថា ជាកុលាលភាជន៍ខ្មែរ កម្ពស់ ១៥ សង់ទីម៉ែត្រ ទំហំ ១៦ សង់ទីម៉ែត្រ លម្អដោយក្បាច់ឆ្នូតគូៗ មានស្រទាប់រលោងពណ៌ត្នោត មកពីឡទ័ពជ័យ ផលិតនៅចន្លោះស.វទី ១១ ដល់ទី ១៣ ក្នុងសម័យអង្គ។ ក្រោយពីទទួលកុលាលភាជន៍ អ្នកជំនាញនឹងយកទៅលាងសម្អាត ដកជាតិអំបិល និង ជួសជុលវាឱ្យបានល្អ មុននឹងប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីតាំងពិព័រណ៍ ៕

ដោយ៖សុថាត់

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored