Connect with us

សង្គម

កំណាយជើងឯក រកឃើញរណ្តៅ​រាង​មូល​ៗ​ ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​

on

Advertisement

ក្រុមអ្នក​បុរាណ​វិទូ​ជាតិ​ ​និង​ អន្តរជាតិ​ ​បាន​រក​ឃើញ​ ឡ​ផលិត​ភាជន៍​ ​ស្ថិត​ក្នុង​សតវត្សរ៍​ទី ៥​-​៦​ ​និង​ ​រក​ឃើញ​រណ្តៅ​រាង​មូល​ៗ​ ​ដូច​ភូមិ​មូល​ ​មាន​រហូតដល់ទៅ៧រណ្តៅ​ ​ដែល​មាន​អង្កត់ផ្ចិត​ចាប់ពី ៥ ម៉ែត្រ​ ​ទៅ ៧ ម៉ែត្រ​ ​នៅ​ស្ថានីយ​កំណាយ​ភូមិ​មូល​ជើងឯក​ ​ស្ថិត​ក្នុង​ ភូមិស្រុក​ចេក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​។​

​លោក​ ​វឿន​ ​វុទ្ធី​ ​ប្រធាននាយកដ្ឋានបុរាណវិទ្យា និង បុរេប្រវត្តិវិទ្យា បាន​ឱ្យអ្នកសារព័ត៌មានដឹង​ថា​ ​ស្ថានីយ​ភូមិ​មូល​ជើងឯក​នេះ​ ​មន្រ្តី​ជំនាញ​របស់ក្រ​សួង​វប្បធម៌​ ​បាន​ធ្វើ​កំណាយ​សង្រ្គោះ​បាន​ចំនួន៥លើក​រួចមក​ហើយ​ ​។​​ដោយ​កន្លងមក​ ​បាន​រក​ឃើញ​ស្លាកស្នាម​វប្បធម៌​ ​ដែល​មាន​អាយុកាល​ចាស់​ជាងគេ​បំផុត​ ​ក្នុង​ស្ថានីយ​ជើងឯក​ ​គឺជា​ឧបករណ៍​ធ្វើអំពី​ថ្ម​រំលីង​ ​តូច​ ​ធំ​ ​មួយចំនួន​ ​ដែលគេ​ប្រើជា​ពូថៅ​ ​ឬ​ ​ជា​ចបជីក​ ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ ​ដូចជា​ការ​កាប់​ឈើ​ ​ឬ​ ​ជីក​ស្រះ​ប្រឡាយ​ទឹកជា​ដើម​។

​ដោយឡែក​ ​សម្រាប់​ការ​ធ្វើ​កំណាយ ចាប់តាំងពី​ថ្ងៃទី ១៧​ ​ខែមករា​ ​រហូតមកដល់ ​ថ្ងៃទី ៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​ទទួល​បាន​លទ្ធផល​ជាច្រើន​ ដូចជា​​រក​ឃើញ​គូ​ទឹក​ ​ដែល​មាន​ទំហំ ១២ ម៉ែត្រ​ ​ជម្រៅ ៦ ម៉ែត្រ​ ​រក​ឃើញ​ធ្យូង​ ​និង បាន​ផ្ញើ​ទៅ​សហរដ្ឋអាមេរិក​ ​ដើម្បី​ធ្វើការ​បរិច្ឆេទ​អាយុកាល​ ​។​ ​

​មានប្រសាសន៍ក្នុង​ពេល​ចុះទៅ​ស្ថានីយ​ភូមិ​មូល​ជើងឯក​នេះ​ ​លោកជំទាវ ​ភឿង​ ​សកុណា​ ​រដ្ឋ​មន្រី្ត​ក្រសួងវប្បធម៌​ ​និង ​វិចិត្រ​សិល្បៈ​ មានប្រសាសន៍ថា​ ​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ប្រវត្តិ​សាស្រ្ត​នេះ​ ​ប្រើ​រយៈពេល​ជាង ១ ខែ​ ​ក្នុង​គោលបំណង​ ​ដើម្បី​ប្រមែប្រមូល​វត្ថុ​សិល្បៈ​ទាំងអស់​នោះ​ ​យក​មក​ថែរក្សា​ទុកជា​ទ្រព្យសម្បតិ្ត​ ​ដាក់​តាំង​ក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​ ​សម្រាប់​ទុក​បង្ហាញ​កូនចៅ​ជំនាន់​ក្រោយ​ ឱ្យបាន​យល់ដឹង​ ​និង ​បាន​ស្គាល់​ ​ព្រោះ​សម្ភារ​ទាំងអស់​នោះ​ ​គឺ​សម្គាល់​នូវ​ដួង​ព្រលឹង​ ​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​ ​ដែល​កូនខ្មែរ​គ្រប់រូប​ ​គ្រប់​ជំនាន់​ត្រូវ​ស្គាល់​ ​និង​ ​ចូលរួម​ថែ​ការពារ​ឱ្យបាន​គង់វង្ស។​

លោកជំទាវ​ ​រដ្ឋមន្រ្តី​ បាន​បញ្ជាក់ទៀត​ថា​ ​ភូមិ​មូល​ជើងឯក​នេះ​ ​មានតែ​មួយ​គត់​ ​នៅ​លើ​ទីតាំង​នេះ​ ​ហើយ​ការ​ធ្វើ​កំណាយ​នេះ​ ​មាន​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ ​ដោយមាន​ម៉ា​ស៊ីនស្គែ​នរក​វត្ថុ​សិល្បៈ​ ​មាននៅ​ក្រោម​ដី​  ៕

ដោយ៖សុថាត់ ​ ​

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored