ក្ដៅៗ! EDC ជូនដំណឹងពីការរអាក់រអួលភ្លើងជាថ្មី សម្រាប់អ្នករស់នៅខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌទាំងនេះ
អគ្គិសនីកម្ពុជា ឬ EDC បានចេញសេចក្ដីជូនដំណឹងថ្មីដល់អតិថិជនទៀតហើយនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ នេះ អំពីការរអាក់រអួលការផ្គត់ផ្គង់អគ្គិសនី ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញមួយចំនួន។
សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិត នឹងរអាក់រអួលការផ្គត់ផ្គង់។
ក្នុងនោះ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម ៖