ជាមធ្យមមនុស្សអាចនឹងមានអាការខ្មោចសង្កត់តែមួយ ទៅពីរដង ប៉ុណ្ណោះក្នុងមួយជីវិត ។ ប៉ុន្តែអ្នកខ្លះទំនងជាមានអាការបែបនេះរហូតដល់បីដងក្នុងមួយខែឯណោះ។ បើយើងនិយាយដល់រឿងខ្មោចសង្កត់នេះឲ្យចំ វាមិនមែនជាការនិយាយអំពីជំនឿអរូបិយអ្វីឡើយ តែជាការនិយាយអំពីភាពជាក់ស្តែងមួយក្នុងរាងកាយមនុស្សយើងដែលគេហៅថា Sleep Paralysis ។
ដោយយោងទៅតាមសាកលវិទ្យាល័យ Penn State ដែលសិក្សាទៅលើបញ្ហាខ្មោចសង្កត់នេះបានរកឃើញថា មានប្រជាជនប្រមាណ ៨ ភាគរយដែរ ដែលឧស្សាហ៍មានបញ្ហាគេងខ្មោចសង្កត់នេះ ហើយពួកគេច្រើនតែមានបញ្ហាផ្លូវចិត្តដូចជា ការបាក់ទឹកចិត្ត ថប់អារម្មណ៍ និង ការគេងបាត់ដង្ហើមជាដើម ។ ទោះបី ជាយ៉ាងណាក៏ដោយមនុស្សម្នាក់ទំនងជាងាយមានបញ្ហាខ្មោចសង្កត់ណាស់ កាលណាពួកគេឧស្សាហ៍ជួបរឿងដូចខាងក្រោមនេះ ៖
•ជាមនុស្សប្រមឹកនឹងគ្រឿងស្រវឹង
•ស្ត្រេសច្រើន
•គេងមិនទៀងទាត់ពេលវេលា
•គេងមិនគ្រប់គ្រាន់ ឬឧស្សាហ៍គេងមិនលក់
•គេងផ្ងា
•មានជំងឺផ្លូវចិត្ត ម្តងសប្បាយ ម្តងកើតទុក្ខ
•មានបញ្ហានៃការគេង ឬរមួលក្រពើនៅពេលយប់
•អ្នកប្រើថ្នាំព្យាបាលជំងឺជាពិសេសអាការៈជំងឺ ADHD (Attention Deficit Hyperactivity Disorder) ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy