Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 កក់កន្លែងគេងប្រិបៗទៅ! នៅសៀមរាប រៀបចំតុបតែងចេញស្អាតបណ្ដើរៗហើយ សម្រាប់បុណ្យអុំទូក
សង្គម

កក់កន្លែងគេងប្រិបៗទៅ! នៅសៀមរាប រៀបចំតុបតែងចេញស្អាតបណ្ដើរៗហើយ សម្រាប់បុណ្យអុំទូក

អត្ថបទដោយ​៖ Muyly វិច្ឆិកា ២០, ២០២៣

ក្រុមការងារដ្ឋបាលខេត្ត​ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាប បាននឹងកំពុងរៀបចំសោភ័ណស្ទឹងសៀមរាប​ ក៏ដូចជាក្រុងសៀមរាប​ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល​ ៤ ថ្ងៃ​ ចាប់ពីថ្ងៃទី ២៥​ ដល់ថ្ងៃទី ២៨​ ខែវិច្ឆិកា​ ឆ្នាំ ២០២៣ នៅតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ រហូតដល់ស្ពានអាងក្រពើ។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះផងដែរ លើទឹកដីខេត្តសៀមរាប មានរៀបចំកម្មវិធីជាច្រើនដូចជា​ ពិធីប្រណាំងទូក​ ប្រកួតទូកមិត្តភាព​ ដាល់អំបុក​ បណ្តែតប្រទីប​ ប្រដាល់គុនខ្មែរអន្តរជាតិ​ ប្រគុំតន្ត្រី​ ជិះទូកលេង​ ផ្សារបណ្តែតទឹក​ ពិធីពិរព័ណ៍ម្ហូបអាហារ​ កម្មវិធីលេងល្បែងកម្សាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ និងជិះកង់លើក្តារ​ និងកម្មវិធីផ្សេងៗទៀត។

អាស្រ័យហេតុនេះ សូមបងប្អូនអញ្ជើញចូលរួមទស្សនា​ និងទៅលេងកម្សាន្តឱ្យបានច្រើនកុះករ៕

សូមទស្សនាទិដ្ឋភាពរៀបចំ សម្រាប់ត្រៀមពិធីបុណ្យអុំទូកលើទឹកដីខេត្តសៀមរាបដូចខាងក្រោម ៖

ប្រភព និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់