Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ភ្ញៀវទេសចរច្រើនកុះករ នាំគ្នាសម្រុកប្រជ្រៀតទៅមើលព្រឹតិ្តការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ ឡើងណែន
សង្គម

ភ្ញៀវទេសចរច្រើនកុះករ នាំគ្នាសម្រុកប្រជ្រៀតទៅមើលព្រឹតិ្តការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ ឡើងណែន

អត្ថបទដោយ​៖ Pandaa កញ្ញា ២២, ២០២៣

នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ អាជ្ញាធរជាតិអប្សរា បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើនកុះករ នាំគ្នាចូលរួមទស្សនា និង ផ្តិតយករូបភាព ព្រឹត្តិការណ៍សមរាត្រី (ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត) នៅទឹកដីខេត្តសៀមរាប ដែលកើតមានឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញានេះ។

Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយ ដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ដោយលើកទី ១ នៅក្នុងខែមីនា និង លើកទី ២ នៅខែកញ្ញា ដោយព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងគ្នាជាមួយនឹងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលជាហេតុជួយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យមកទស្សនា។

ទន្ទឹមនឹងនោះដែរ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងដែរថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះ ត្រូវបានអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រអាជ្ញាធរជាតិអប្សរា ឱ្យឈ្មោះថា ព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន ២ ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និង សមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍សមរាត្រីនេះដែរគឺជា វេលាដែលថ្ងៃ និង យប់ មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះ ខែខ្លះ ពេលថ្ងៃមានរយៈពេលវែងជាងពេលយប់ ហើយខែខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃ ទៅវិញក៏មានដែរ។ ភាពដ៏អស្ចារ្យនេះ បានកើតឡើងនៅអង្គរវត្ត គឺស្របពេលដែលជាពេលវេលាថ្ងៃ និង យប់មានរយៈពេលស្ទើស្មើគ្នា ហៅថាសមរាត្រី នោះដំណើរផែនដី និង ដំណើរព្រះអាទិត្យ ក៏បានរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្ត៕

រូបភាព ៖ ហ៊ុំ រិទ្ធី/ ហាប់ គឹមអាន/ រដ្ឋ ផល្លីន/ អាជ្ញាធរជាតិអប្សរា

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់