បុគ្គលិកព្រលានយន្តហោះហ្វីលីពីន លួចលុយអ្នកដំណើរ ពេលគេចាប់បាន រកកន្លែងលាក់មិនទាន់ក៏លេបចូលពោះ
កាលពីថ្មីៗនេះ មានឃ្លីបវីដេអូមួយ បង្ហាញពីហេតុការណ៍នៅព្រលានយន្តហោះ Ninoy Aquino International Airport ក្រុងម៉ានីឡា ប្រទេសហ្វីលីពិន ដោយមាននារីជាបុគ្គលិករក្សាសុវត្ថិភាពម្នាក់ បានព្យាយាមយកលុយទៅញាត់មាត់ខ្លួនឯង រួចក៏ផឹកទឹកទៅតាមក្រោយគួរឱ្យសង្ស័យ។
ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា លុយដែលបុគ្គលិករូបនេះ បានលេបចូលពោះ គឺជាលុយដែលនាងបានលួចពីអ្នកដំណើរជនជាតិចិនម្នាក់ ដែលមានចំនួនប្រហែលជា ៣០០ ដុល្លារ។
យ៉ាងណាមិញ ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ស្រាប់តែនៅថ្ងៃទី ២១ ខែកញ្ញា ទើបបានឆ្លងកាត់ការស៊ើបពិនិត្យរួចរាល់ ដែលភស្តុតាងគឺជាវីដេអូកាមេរ៉ាសុវត្ថិភាព។ ក្នុងនោះ បើទោះជាមានភស្តុតាងក៏ដោយតែនារីរូបនេះ នៅតែបដិសេធពីទង្វើរបស់ខ្លួន តែនាងត្រូវបានគេបញ្ឃប់ពីការងាររួចរាល់ទៅហើយ។ ដោយឡែក ទង្វើរបស់បុគ្គលិករូបនេះ បានធ្វើឱ្យរដ្ឋបាលប្រទេសហ្វីលីពីនមិនពេញចិត្តខ្លាំងណាស់ ព្រោះរដ្ឋបាលកំពុងតែព្យាយាមប្រម៉ូដវិស័យទេសចរណ៍របស់ខ្លួន៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖