ហួសចិត្ត! ប្ដឹងពេទ្យទារសំណងជាង ៦០០ លានដុល្លារ ពីបទកើតជំងឺផ្លូវចិត្ត ក្រោយមើលប្រពន្ធវះកាត់សម្រាលកូន
បុរសម្នាក់ បានប្ដឹងមន្ទីរពេទ្យមួយនៅអូស្ត្រាលី ទាមទារសំណងចំនួន ៦៤១.៥ លានដុល្លារ ក្រោយអនុញ្ញាតឱ្យរូបគេចូលមើលប្រពន្ធខ្លួនវះកាត់សម្រាលកូន។
បុរសខាងលើ ត្រូវបានស្គាល់ឈ្មោះថា Anil Koppula បានលើកឡើងថា កាលពីខែមករា ឆ្នាំ ២០១៨ រូបគេបានមើលទិដ្ឋភាពប្រពន្ធខ្លួនកំពុងវះកាត់សម្រាលកូន ដែលបណ្ដាលឱ្យគាត់ប៉ះពាល់អារម្មណ៍រហូតកើតជំងឺផ្លូវចិត្ត។ ជាលទ្ធផល គាត់បានធ្វើការប្ដឹងមន្ទីរពេទ្យនោះ ពីបទដែលធ្វើឱ្យរូបគេជួបបញ្ហាសុខភាពមួយនេះ។
យ៉ាងណាមិញ ក្រោយពិនិត្យមើលយ៉ាងល្អិតល្អន់ទៅលើករណីនេះ ខាងតុលាការ បានកំណត់ថា លោក Koppula គឺមិនមានរងការខូចខាតអ្វីនោះឡើយ ព្រោះគេមិនមានជួបបញ្ហាខាតបង់ផ្នែកហិរញ្ញវត្ថុ ហើយជំងឺដែលគាត់លើកឡើងនោះ គឺមិនមានចូលក្នុងបទដែលចាត់ទុកជាជំងឺធ្ងន់ធ្ងរនោះឡើយ៕