
អ្នកដឹងទេ! បុគ្គលល្បីៗលើពិភពលោកច្រើនរូប ធ្លាប់មកទស្សនាប្រាសាទអង្គរវត្ត របស់កម្ពុជា
ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ដែលប្រាសាទនេះ ត្រូវបានកសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី ២ ជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងបានឆ្លាក់ជាប់នឹងទង់ជាតិខ្មែរយើង ថែមទាំងមានឈ្មោះល្បីល្បាញរន្ទឺសុសសាយ ទៅគ្រប់ទិសទីលើពិភពលោក ។
ភាពអច្ឆរិយៈ រុងរឿងសុសសាយនេះហើយ បានធ្វើឱ្យ បុគ្គលល្បីៗលើពិភពលោកមួយចំនួន បានចាប់អារម្មណ៍ចង់ដឹង ចង់ស្គាល់ទើបមកទស្សនាផ្ទាល់ៗភ្នែកតែម្ដង នៅទឹកដីក្រុងអង្គរខ្មែរយើង ដែលអ្នកទាំងនោះមានដូចជា ៖
១. តាសាក់ឡូ ឬ ឆាលី ឆាព្លីន (Charlie Chaplin) តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី២០ បានមកទស្សនានៅអំលុងឆ្នាំ ១៩៣៦ ។
២. លោកស្រី ចាកខ្វលីន ខេណ្ឌី (Jacqueline Kennedy) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី ៣៥ លោក ចន អេហ្វ ខេណ្ឌី (John F. Kennedy)។ លោកស្រីធ្លាប់បានមកទស្សនាអង្គរកាលពីឆ្នាំ១៩៦៧ ក្នុងពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្ដេច នរោត្តម សីហនុ ព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម ។
៣. លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាសម្តែង និងជាអ្នកផលិតខ្សែភាពយន្តអាមេរិក។ លោកស្រីធ្លាប់បានមកប្រទេសកម្ពុជា ក៏ដូចជាបានចូលទស្សនាប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរទាំងមូលច្រើនលើកដែរ ប៉ុន្តែពេលដែលលោកស្រីមកទស្សនាអង្គរដំបូងបង្អស់នោះ គឺនៅអំលុងឆ្នាំ ២០០០ ។
៤. ព្រះមហាក្សត្រជប៉ុន ព្រះចៅអាគីហ្ស៉ីណូ (Prince Akishino) និងព្រះអគ្គមហេសី បានយាងមកទតទស្សនានៅអំលុងឆ្នាំ២០០១ ។
៥. លោក រ៉ូ មូយុន (Roh Moo-hyun) អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០០៦ ។
៦. លោក ប៊ីល គ្លីនតុន (Bill Clinton) អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤២ បានមកទស្សនានៅអំលុងឆ្នាំ២០០៦ ។
៧. លោក ម៉ាក ហ្សាក់ខឺរបឺហ្គ (Mark Zuckerberg) នាយកប្រតិបត្តិក្រុមហ៊ុន Facebook និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០០៧ ។
៨. លោក ជុង ជីហ៊ុន ហៅ រ៉េន (Jeong Ji-hoon) តារាចម្រៀងកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០០៨ ។
៩. លោក លី ម្យុងបាក់ (Lee Myung-bak) អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០០៩ ។
១០. លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ បានមកទស្សនានៅអំលុងឆ្នាំ២០០៩ ។
១១. លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក បានមកទស្សនារមណីយដ្ឋានអង្គរនៅអំលុងឆ្នាំ២០១០។ លោកស្រីគឺជាភរិយារបស់លោក ប៊ីល គ្លីនតុន និងធ្លាប់ជាបេក្ខភាពប្រធានាធិបតី ដែលបានឈរឈ្មោះប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ។
១២. ក្រុមតារាចម្រៀង SHINee នៃប្រទេសកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០១០ ។
១៣. លោកស្រី ម៉ារីយ៉ាន រីវេរ៉ា (Marian Rivera) និងស្វាមីរបស់នាង គឺលោក ដាន់តេស (Dingdong Dantes) ដែលជាតារាងសម្តែងហ្វីលីពីនកាត់អេស្ប៉ាញ បានមកទស្សនានៅអំលុងឆ្នាំ២០១២ ។
១៤. លោក ហ៊ូ ជីនតាវ (Hu Jintao) អតីតប្រធានាធិបតីចិន បានមកទស្សនានៅអំលុងឆ្នាំ២០១២ ។
១៥. ព្រះមហាក្សត្រជប៉ុន ព្រះចៅណារ៉ូហ៊ីតុ (Prince Naruhito) បានយាងមកទតទស្សនានៅអំលុងឆ្នាំ២០១២ ។
១៦. លី ប៊ូមស៊ូ (Lee Bum Soo) និងលោក អ៊ីម ស៊ូយ៉ាង (Im Soo Hyang) និងសមាជិកក្រុមសម្តែង «Iris2» របស់កូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០១២ ។
១៧. តារាសម្តែង ជីនណេត អ (Jeanette Aw) តារាសម្តែងសិង្ហបុរី បានមកទស្សនានៅអំលុងឆ្នាំ២០១៤ ។
១៨. លោកស្រី ប៊ីយ៉នសេ (Beyonce) តារាចម្រៀងអាមេរិក បានមកទស្សនានៅអំលុងឆ្នាំ២០១៥ ។
១៩. លោកស្រី មីស្សែល អូបាម៉ា (Michelle Obama) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានមកទស្សនានៅអំលុងឆ្នាំ២០១៥ ។
២០. លោក ដេវីដ បេកខេម (David Beckham) អតីតតារាបាល់ទាត់អង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៥ ។
២១. លោក មហាម៉ាដ ហាមីដ អាន់សារី (Mohammad Hamid Ansari) អតីតអនុប្រធានាធិបតីឥណ្ឌា និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០១៥ ។
២២. លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) អតីតនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៉ី បានមកទស្សនានៅអំលុងឆ្នាំ២០១៥ ។
២៣. អ្នកនាង យ៉ាយ៉ា យូរ៉ាសសាយ៉ា (Yaya Urassaya) តារាសម្តែងថៃ បានមកទស្សនានៅអំលុងឆ្នាំ២០១៥ ។
២៤. លោកស្រី អ៊ីវ៉ា ឡុងហ្កូរីយ៉ា បូស្តូន (Eva Longoria Bostón) តារាសម្តែងអាមេរិក បានមកទស្សនានៅអំលុងឆ្នាំ២០១៦ ។
២៥. លោក ដកឡាស ប៊ូត (Douglas Booth) តារាសម្តែងអង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៦ ។
២៦. អេលវីន (Elvin Ng), ផេក ជូ (Paige Chua), ហ្សូអ៊ី ថាយ ថេន (Zoe Tay 10), និង រ៉ូមេអូ ថាន (Romeo Tan) តារាសម្តែងសិង្ហបុរី បានមកទស្សនានៅអំលុងឆ្នាំ២០១៦ ។
២៧. លោក នីស្តែលរ៉ូយ (Ruud van Nistelrooy) តារាបាល់ទាត់ហូឡង់ បានមកទស្សនានៅអំលុងឆ្នាំ២០១៨ ។
២៨. លោក អេដ ហ្ស៉ីរ៉ន (Ed Sheeran) តារាចម្រៀងអង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៩ ។
២៩. លោក ជេក ម៉ា (Jack Ma) មហាសេដ្ឋីចិន បានមកទស្សនានៅអំលុងឆ្នាំ២០១៩ ។
៣០. លោកស្រី អង់សាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានមកទស្សនានៅអំលុងឆ្នាំ២០១៩ ។
៣១. លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន បានមកទស្សនានៅអំលុងឆ្នាំ២០២០ ។
៣២. លោក អ៊ី រ៉ុងហ្គ័ង (Yu Rongguang) តារាភាពយន្តហុងកុងដែលសម្ដែងជាតួអង្គមេទ័ព គួន អ៊ីឆាង ក្នុងរឿងសាមកុក ក៏បានមកទស្សនារមណីយដ្ឋានអង្គរនៅអំលុងឆ្នាំ២០១៧ ដែរ ។
៣៣. តារាក្បាច់គុនខ្មែរសុរិន្ទនៅថៃ លោក តូនី ចា (Tony Jaa) បានមកទស្សនានៅអំលុងឆ្នាំ២០១៩ ។
៣៤. លោក PSY តារាចម្រៀងកូរ៉េខាងត្បូង (កំណត់កាលបរិច្ឆេទមិនបាន) ដោយឃើញតែរូបភាព ។
៣៥. លោក អេរិក ត្សាង (Eric Tsang) តារាកំប្លែងហុងកុង (កំណត់កាលបរិច្ឆេទមិនបាន) ។ នៅមានបុគ្គលល្បីៗជាច្រើនរូបទៀត ដែលមិនបានរៀបរាប់ឈ្មោះអស់។
ខាងក្រោមនេះជារូបភាព បុគ្គលល្បីៗ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត នៃព្រះរាជាណាចក្រកម្ពុជា ៖
ប្រភព ៖ ក្រសួងទេសចរណ៍