Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អគ្គិសនីកម្ពុជា នឹងបញ្ចុះតម្លៃ ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និង កសិកម្ម
សង្គម

អគ្គិសនីកម្ពុជា នឹងបញ្ចុះតម្លៃ ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និង កសិកម្ម

អត្ថបទដោយ​៖ Pandaa កញ្ញា ២០, ២០២៣

នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រសួងរ៉ែ និង ថាមពល បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និង កសិកម្ម។

យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និង សហគ្រាស ផ្នែកឧស្សាហកម្ម និង ផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និង ប្រាក់ចំណូលជូនប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យក្រសួងរ៉ែ និង ថាមពល អគ្គិសនីកម្ពុជា និង អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ចុះថ្លៃអគ្គិសនី ចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និង កសិកម្ម ដែលភ្ជាប់ពីបណ្ដាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលា និង អានុភាព ព្រមទាំងអ្នកប្រើប្រាស់អគ្គិសនី ដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលភ្ជាប់ជាមួយបណ្ដាញជាតិបានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ ខែចុងក្រោយ ទៅតាមលក្ខខណ្ឌដូចខាងក្រោម ៖

• បញ្ចុះអត្រាថ្លៃចំនួន ១០ ភាគរយ សម្រាប់បរិមាណថាមពល ដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹកដល់ម៉ោង ៩ យប់។

• បញ្ចុះអត្រាថ្លៃចំនួន ២០ ភាគរយ សម្រាប់បរិមាណថាមពល ដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៩ យប់ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោងសម្រាប់ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យជាតិ រយៈពេលអនុគ្រោះថ្លៃ ដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើមានរយៈពេល ៣ ខែចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និង អាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

• អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និង កសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និង មានបំណងទទួលបានការអនុគ្រោះថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។

គួរបញ្ជាក់ដែរថា ក្រសួងបានប្រកាសច្បាស់ៗថា ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និង លំនៅឋាននោះទេ ដោយអ្នកប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់