
យូរហើយទើបដឹង! នៅសំឡូត ខេត្តបាត់ដំបង មានសមុទ្រទឹកសាប រលករលេញប្រដេញលើឆ្នេរខ្សាច់ស្អាតខ្លាំង មិនចាញ់នៅសមុទ្រទេ
ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និង ជាខេត្តសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិមានដូចជា តំបន់ទឹកធ្លាក់ តំបន់ភ្នំ និង សួនផ្កា ជាដើម។
នាពេលថ្មីៗនេះ ខេត្តដ៏មនោរម្យនេះ ត្រូវបានមហាជននៅក្នុងបណ្ដាញសង្គមហ្វ៊េសប៊ុក បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនូវទីតាំងលម្ហែមួយកន្លែងនៅជិតវារីអគ្គិសនី សេកសក ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ស្ថិតនៅជិតវារីអគ្គិសនី សេកសក ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ទីតាំងលម្ហែដែលមានឈ្មោះ សមុទ្រទឹកសាប ត្រូវបានគណនីមួយដែលមានឈ្មោះ ឃាងរស្មីបុរីពេជ្រមុន្នីវង្ស បានបង្ហោះពីទិដ្ឋភាពដ៏ស្រស់ត្រកាល បង្ហាញពីឆ្នេរខ្សាច់ដ៏ធំ មានទឹករលកបោកបក់ជាប្រភេទទឹកសាប អំណោយផលទៅដល់អ្នកទេសចរដែលខ្ជិលទៅដល់សមុទ្រ អាចណាត់គ្នាជួបជុំអង្គុយកម្សាន្តបោះតង់ជុំគ្នា អាំងសាច់ក្ដៅៗ អង្គុយស្ដាប់ទឹករលក និយាយរឿងក្នុងចិត្ត ក្ដីសុខបំផុត៕
រូបភាព ៖ ឃាងរស្មីបុរីពេជ្រមុន្នីវង្ស