ស្អាតក្រៃ! ធ្លាយទិដ្ឋភាពដ៏អស្ចារ្យលើផ្ទាំង LED បាញ់ភ្លើងចេញរូបទេវតាដេញចាប៉ីដងវែង ផ្ទុះការចាប់អារម្មណ៍ខ្លាំង
សល់ពេលមិនយូរទៀតនោះទេ ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នឹងឈានចូលមកដល់ហើយ។
យ៉ាងណាមិញ មុនពេលត្រៀមអបអរសាទរថ្ងៃបិទព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ នៅលើបណ្តាញសង្គម Tiktok ក៏បានលេចធ្លាយវីដេអូឃ្លីបខ្លី បញ្ចេញនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៅលើផ្ទាំង LED ដ៏ធំ រំលេចរូបគំនូរទេវតាមាស និង ដៃមានកាន់ចាប៉ីដងវែងដេញ ដែលនឹងត្រៀមបង្ហាញជាផ្លូវការ ក្នុងថ្ងៃដ៏វិសេសវិសាលនេះផងដែរ៕