(វីដេអូ) ម្ចាស់ចម្ការប្រាប់ថា បានសុំទោសអ្នកលួចគាស់ទំពាំងរួចហើយ និង បានធ្វើកិច្ចសន្យាបញ្ចប់ការដេញដោលទាំងអស់
នៅព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ ស្ត្រីដែលជាម្ចាស់ចម្ការបានបង្ហោះវីដេអូបកស្រាយជំវិញរឿងទំពាំង និង បានបញ្ចប់រឿងក្ដីទាំងអស់គ្នាហើយ ដោយមានការព្រមព្រៀងបញ្ចប់ដោយឥតមានតវ៉ាអ្វីទៀតនោះទេ។
វីដេអូចេញបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ មានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង បានរិះគន់លើខ្លួនដែជាជាម្ចាស់ចម្ការនេះ ជុំវិញរឿងថតវីដេអូអ្នកលួចគាត់ទំពាំងនោះ។
យ៉ាងណាមិញ តាមរយៈវីដេអូបកស្រាយនោះ ស្ត្រីម្ចាស់ចម្ការបានបញ្ជាក់ដែរថា ៖ «ខ្ញុំធ្វើហ្នឹង ដោយសារតែខ្ញុំសោកស្ដាយរបស់ ដោយខ្ញុំខំធ្វើដំណើរមកពីឆ្ងាយ មកដាំដំណាំដើម្បីយកផលប្រយោជន៍ ពេលអ៊ីចឹងដំណាំខ្ញុំ រយៈពេលចាប់ពីខ្ញុំដាំមក ៥ ឆ្នាំហើយ ឥតដែលបានផលទេ ដោយសារចោរលួចគាស់របស់ខ្ញុំជាបន្តហូរហែ ដូច្នេះឥតបានកម្រៃចូលវិញទេ»។
នៅផ្នែកចុងក្រោយនៃវីដេអូ ត្រង់នាទី ១ៈ៥៨ វីនាទី ម្ចាស់ចម្ការបានបញ្ជាក់ថា បានសុំទោសអ្នកគាស់ទំពាំងនោះផងដែរ ៖ «ដោយសារតែដីធំមើលឥតសព្វ ពេលអ៊ីចឹងគេឆ្មក់ឱកាស តែខ្ញុំក៏បានសុំទោសគេរួចហើយ ហើយក៏បានមកមកបញ្ចប់ និង ធ្វើកិច្ចសន្យារួចចប់សព្វគ្រប់ហើយ អ៊ីចឹងបងប្អូនគិតទៅតាមការគួរ ថាខ្ញុំមានកំហុសតែប៉ុណ្ណោះ ចុះមានគិតពីអារម្មណ៍ខ្ញុំ កម្លាំងខ្ញុំដែលខំឬកអត់? ឥឡូវបងប្អូនគិតដោយខ្លួនឯងទៅ អរគុណ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖