ក្រោយផ្ទុះរឿងថតចោរលួចគាស់ទំពាំង ពេលនេះម្ចាស់ចម្ការ ចេញវីដេអូនិយាយអារម្មណ៍ពិត និង សុំបញ្ចប់រឿងទាំងអស់
នៅយប់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញស្ត្រីម្នាក់បង្ហោះវីដេអូថតចាប់បានបុរសកម្សត់ម្នាក់លួចគាស់ទំពាំងយកទៅស្លដើម្បីចម្អែតក្រពះ រហូតបង្កើតបានជាការវែកញែកពេញបណ្ដាញសង្គម។
ក្រោយផ្ទុះល្បីពេញបណ្ដាញសង្គម នៅព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣ ស្ត្រីដែលជាម្ចាស់ចម្ការបានបង្ហោះវីដេអូនិយាយពីអារម្មណ៍ពិត និង សុំបញ្ចប់រឿងទាំងអស់គ្នាហើយ ដោយមានការព្រមព្រៀងថានឹងបញ្ចប់ឥតមានការតវ៉ាអ្វីទៀតនោះទេ។
ទន្ទឹមគ្នានេះ ម្ចាស់ចម្ការបានបន្តផងដែរថា ៖ «ខ្ញុំធ្វើហ្នឹង ដោយសារតែខ្ញុំសោកស្ដាយរបស់ ដោយខ្ញុំខំធ្វើដំណើរមកពីឆ្ងាយ មកដាំដំណាំដើម្បីយកផលប្រយោជន៍ ពេលអ៊ីចឹងដំណាំខ្ញុំ រយៈពេលចាប់ពីខ្ញុំដាំមក ៥ ឆ្នាំហើយ ឥតដែលបានផលទេ ដោយសារចោរលួចគាស់របស់ខ្ញុំជាបន្តហូរហែ ដូច្នេះឥតបានកម្រៃចូលវិញទេ»។
ស្ត្រីរូបនេះបានបន្តថា បើសិនជាអ្នកណាចង់បានអាចសុំខ្លួនបាន ដោយខ្លួននឹងចែករំលែកឱ្យជាធម្មទានមិនមានចិត្តអាក្រក់អ្វីទេ តែករណីនេះគេមកកាច់របងចូលធ្វើឱ្យខូចខាត ទើបមានចិត្តក្ដៅចិត្តខឹង ដែលនាំឱ្យមានរឿងនេះកើតឡើង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖