ធ្លាប់ឮគេនិយាយលេង ឥលូវមានមែន! ស្ត្រីម្នាក់រត់រកពេទ្យសឹងមិនទាន់ ព្រោះច្រឡំបន្តក់កាវ ស្មានថាថ្នាំភ្នែក
ស្ត្រីម្នាក់ បានចែករំលែករឿងរ៉ាវដែលមិននឹកស្មានដល់មួយដែលបានកើតឡើងលើរូបនាង ក្រោយច្រឡំដៃយកកាវរាវដ៏សែនស្អិតបន្តក់ចូលភ្នែក ព្រោះតែស្មានថាជាថ្នាំបន្តក់ភ្នែក។
ស្ត្រីរូបនោះមានឈ្មោះថា Jennifer Eversole រស់នៅក្រុង Santa Rosa រដ្ឋ California។ អ្នកស្រី បានឱ្យដឹងថា មុនកើតហេតុ នាងបានលូកដៃទាញយកដបថ្នាំបន្តក់ភ្នែកពីទូរបស់នាង ដោយថ្នាំនោះដាក់ក្បែរកាវ។ យ៉ាងណាមិញ នាងទើបចាប់ភ្លឹកថានាងច្រឡំយកដបកាវ ក្រោយបន្តក់ចូលភ្នែកខាងឆ្វេងរបស់នាងបាត់ទៅហើយនោះ។
ភ្លាមៗ រូបនាងបានប្រញាប់រូតរះទៅមន្ទីរពេទ្យ ដោយទៅដល់គ្រូពេទ្យបានព្យាយាមលាងសម្អាតកាវ និង ជួយឱ្យភ្នែកនាងបើកបានវិញ។ ក្រោយជួបប្រទះរឿងរ៉ាវដ៏ហួសចិត្តមួយនេះ អ្នកស្រី Jennifer ក៏បានចែករំលែកបទពិសោធន៍របស់ខ្លួនលើបណ្ដាញសង្គម ឱ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការយកថ្នាំបន្តក់ភ្នែកនេះ ត្រូវមើលឱ្យជាក់លាក់សិន មុនសម្រេចចិត្តយកមកបន្តក់៕