ឃើញសង្វេគពេក! ប្រូ សុផេង ចេញមុខទទួលថវិកាជំនួយ ដើម្បីចុះជួយបុរសលួចគាស់ទំពាំងគេធ្វើម្ហូបចម្អែតក្រពះ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នៅយប់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញស្ត្រីម្នាក់បង្ហោះវីដេអូថតចាប់បានបុរសកម្សត់ម្នាក់លួចគាស់ទំពាំងយកទៅស្លដើម្បីក្រពះ បង្កើតបានជាការវែកញែកពេញបណ្ដាញសង្គម។
ក្រោយផ្ទុះរឿងរ៉ាវនេះ ប្រូ សុផេង ដែលគេស្គាល់ថាជាអ្នកផលិតមាតិកាកំប្លែងៗលើបណ្ដាញសង្គម ក៏បានលើកឡើងពីបុរសលួចកាត់ទំពាំងគេ ដោយបានរៀបរាប់ថា ៖ «ដើម្បីក្រពះ និង ដើម្បីម្ហូបមួយពេល បងប្រុសសុខចិត្តលួចទំពាំងគេដើម្បីហូប ខ្ញុំមិនគាំទ្រទង្វើលួចគេទេបង តែខ្ញុំសង្វេគបងណាស់បង ខោបងរហែកហើយយកខ្សែចងចង្កេះ ដៃបងមានបញ្ហាទៀត ខ្ញុំចង់ទៅជួបបងផ្ទាល់ដើម្បីបានជួយជាអាហារបងខ្លះ»។
ទន្ទឹមគ្នានេះ ប្រូ សុផេង ក៏បានបញ្ជាក់ផងដែរថា បើសិនបងប្អូនចង់ចូលរួមជាមួយលោក អាចចូលរួមបានតាមរយៈ ABA 002 902 492 ( Theth Sopheng) ដែលលោកនឹងទៅជួបបុរសកម្សត់នៅពេលឆាប់ៗនេះ៕