ដល់.ក! ដាច់ភ្លើងក្ដៅស្អុះពេក អ្នកភូមិមួយនៅវៀតណាម នាំគ្នាទៅដេកពេញផ្លូវរទេះភ្លើង
ថ្មីៗនេះ មានអ្នកភូមិមួយភូមិ នាប្រទេសវៀតណាម បាននាំគ្នាចោលផ្ទះសម្បែងរត់ទៅដេកក្នុងព្រៃតម្រៀបគ្នា ធ្វើឱ្យមហាជនជាច្រើនច្រើនការឆ្ងល់ និង បារម្ភជំនួស ព្រោះខ្លាចមានគ្រោះថ្នាក់ណាមួយ។
បើតាមព័ត៌មានបានឱ្យដឹងថា មូលហេតុដែលអ្នកភូមិនាំគ្នាមកដេកតម្រៀបគ្នាបែបនេះ ដោយសារតែនៅក្នុងភូមិចេះតែដាច់ភ្លើងពេក ធ្វើឱ្យក្តៅស្អុះស្អាប់ទ្រាំមិនបាន ទើបដាច់ចិត្តនាំគ្នារកកន្លែងដែលមានខ្យល់អាកាសល្អ អាចឱ្យសម្រាកបានស្រួលខ្លួន។ ក្នុងនោះអ្នកភូមិបាននាំគ្នា ដើរកាត់ទឹកកាត់ព្រៃរាប់គីឡូម៉ែត្រឯណោះ ទម្រាំតែប្រទះកន្លែងដែលខ្លួនពេញចិត្ត នោះគឺផ្លូវរទេះភ្លើងក្រោមដី ដែលគេទុកចោលឈប់ប្រើប្រាស់។
យ៉ាងណាមិញ បើតាមរូបភាព បានបង្ហាញឱ្យឃើញថា ម្នាក់ៗសុទ្ធតែមានខ្នើយ មានពូករបស់ខ្លួនមួយឈុតៗតែម្តង ព្រមទាំងបានដេកតម្រៀបគ្នាពាសពេញផ្លូវរទេះភ្លើង ហើយមើលទៅមិនមែនមានតិចនាក់នោះទេ គឺសឹងតែលើកគ្នាមកអស់ទាំងភូមិទៅហើយ។ ដោយឡែក ក្រោយពីរឿងរ៉ាវមួយនេះ ត្រូវបានចែកចាយ មានមហាជនច្រើនណាស់កើតការបារម្ភ ព្រោះនៅទីនោះសុទ្ធតែព្រៃ ខ្លាចតែមានសត្វមានពិសចូលមកយាយី ធ្វើឱ្យអ្នកភូមិមានគ្រោះថ្នាក់បាន៕